ឫសដូង​ដុះ​ បូស​ ឫសដូងបាត​ អាពាធ​តាំង​ឡើង​អំពី​ប្រមាត់​ អាពាធ​តាំង​ឡើ​ងអំពី​ស្លេស្ម​ អាពាធ​តាំង​ឡើង​អំពី​ខ្យល់​ អាពាធ​កើតអំពី​ធាតុ​ទាំង​ ៤ ប្រជុំ​គ្នា​ អាពាធ​កើតអំពី​រដូវ​ប្រែប្រួល​ អាពាធ​កើតអំពី​រក្សា​ឥរិយាបថ​មិន​ស្មើ​ អាពាធ​កើតអំពី​សេចក្តី​ព្យាយាម​ (របស់​គេ មាន​វាយ​ចង​ជាដើម​) អាពាធ​កើតអំពី​ផល​នៃ​កម្ម​ ត្រជាក់​ ក្តៅ​ ឃ្លាន​ ស្រេក​ ឧច្ចារៈ​ បស្សាវៈ​ ទុក្ខ​ដោ​យស​ម្ផ័​ស្ស​នៃ​របោម​ មូស​ ខ្យល់​ កំ​ដៅ​ថ្ងៃ​ ពស់​តូច​ និង​ពស់​ធំ​ ទុក្ខ​ព្រោះ​ស្លាប់​មាតា​ ទុក្ខ​ព្រោះ​ស្លាប់​បិតា​ ទុក្ខ​ព្រោះ​ស្លាប់​បងប្អូន​ប្រុស​ ទុក្ខ​ព្រោះ​ស្លាប់​បងប្អូន​ស្រី​ ទុក្ខ​ព្រោះ​ស្លាប់​កូនប្រុស​ ទុក្ខ​ព្រោះ​ស្លាប់​កូនស្រី​ ទុក្ខ​ព្រោះ​វិនាស​ពួក​ញាតិ​ វិនាស​ភោគៈ​ វិនាស​គឺ​រោគ​ វិនាស​សីល​ វិនាស​ទិដ្ឋិ​ តថាគត​ឃើញ​ មើល​ ក្រឡេក​មើល​ សំឡឹង​មើល​ ពិចារណា​ឃើញ​ (នូវ​ពួក​សត្វ​) កំពុង​ញាប់ញ័រ​ ញាប់ញ័រ​ចំប្រប់​ ញាប់​ញ័រ​ផ្សេង​ៗ រន្ធត់​ រន្ធត់​ខ្លាំង​ រន្ធត់​ក្រៃលែង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ឃើញ​ (នូវ​ពួក​សត្វ​) កំពុង​ញាប់ញ័រ​ក្នុង​លោក។
 [៥២​] អធិប្បាយ​ពាក្យ​ថា​ ​ពួក​សត្វ​នេះ​ ដែល​លុះ​ក្នុង​អំណាច​តណ្ហា​ ក្នុង​ភព​ទាំង​ឡាយ​ ត្រង់​ពាក្យ​ថា​ ​ពួក​សត្វ​ គឺជា​ឈ្មោះ​នៃ​សត្វ។ ពាក្យ​ថា​តណ្ហា​ បាន​ដល់​ រូប​តណ្ហា​ សទ្ទ​តណ្ហា​ គន្ធ​តណ្ហា​
ថយ | ទំព័រទី ៨៦ | បន្ទាប់