រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា លុះក្នុងតណ្ហា គឺនៅក្នុងតណ្ហា ទៅតាមតណ្ហា ផ្សាយទៅតាមតណ្ហា លិចចុះក្នុងតណ្ហា ធ្លាក់ក្នុងតណ្ហា (ត្រូវតណ្ហា) គ្របសង្កត់ហើយ មានចិត្ត (ត្រូវតណ្ហា) សង្កត់សង្កិនហើយ។ ពាក្យថា ភពទាំងឡាយ បានដល់ កាមភព រូបភព អរូបភព ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសត្វនេះ ដែលលុះក្នុងអំណាចតណ្ហា ក្នុងភពទាំងឡាយ។
[៥៣] អធិប្បាយពាក្យថា នរជនទាំងឡាយ ថោកទាប រមែងយំរៀបរាប់ក្នុងមាត់នៃមច្ចុ ត្រង់ពាក្យថា នរជនទាំងឡាយថោកទាប គឺនរជនថោកទាប ព្រោះហេតុជាអ្នកប្រកបដោយកាយកម្មដ៏ថោកទាប។ នរជនថោកទាប ព្រោះហេតុជា អ្នកប្រកបដោយវចីកម្មដ៏ថោកទាប។ នរជនថោកទាប ព្រោះហេតុជាអ្នកប្រកបដោយមនោកម្មដ៏ថោកទាប។ នរជនថោកទាប ព្រោះហេតុជាអ្នកប្រកបដោយបាណាតិបាតដ៏ថោកទាប។ ដោយអទិន្នាទានដ៏ថោកទាប។ ដោយកាមេសុមិច្ឆាចារដ៏ថោកទាប។ ដោយមុសាវាទដ៏ថោកទាប។ ដោយបិសុណាវាចាដ៏ថោកទាប។ ដោយផរុសវាចាដ៏ថោកទាប។ ដោយសម្ផប្បលាបៈដ៏ថោកទាប។ ដោយអភិជ្ឈាដ៏ថោកទាប។ ដោយព្យាបាទដ៏ថោកទាប។ ដោយមិច្ឆាទិដ្ឋិដ៏ថោកទាប។ ដោយសង្ខារទាំងឡាយដ៏ថោកទាប។