ដោយកាមគុណទាំង ៥ ដ៏ថោកទាប។ ដោយនីវរណៈទាំង ៥ ដ៏ថោកទាប។ ដោយចេតនាដ៏ថោកទាប។ ដោយសេចក្តីប្រាថ្នាដ៏ថោកទាប។ នរជនថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ កំទេចកំទី ព្រោះហេតុជាអ្នកប្រកបដោយការតំកល់ចិត្តដ៏ថោកទាប ហេតុនោះ (ទ្រង់ត្រាស់ថា) នរជនទាំងឡាយថោកទាប។ ពាក្យថា រមែងយំរៀបរាប់ ក្នុងមាត់នៃមច្ចុ សេចក្តីថា ពួកជនដល់នូវមច្ចុ ដល់ព្រមនូវមច្ចុ ចូលទៅរកមច្ចុ ដល់នូវមារ ដល់ព្រមនូវមារ ចូលទៅរកមារ ដល់នូវមរណៈ ដល់ព្រមនូវមរណៈ ចូលទៅរកមរណៈ រមែងយំ យំរៀបរាប់ សៅសោក លំបាក ខ្សឹកខ្សួល គក់ទ្រូង ដល់នូវសេចក្តីវង្វេង ក្នុងមាត់នៃមច្ចុ ក្នុងមាត់នៃមារ ក្នុងមាត់នៃមរណៈ ហេតុនោះ (ទ្រង់ត្រាស់ថា) នរជនទាំងឡាយថោកទាប រមែងយំរៀបរាប់ក្នុងមាត់នៃមច្ចុ។
[៥៤] អធិប្បាយពាក្យថា មិនទាន់កន្លងនូវតណ្ហា ក្នុងភពតូច និងភពធំទាំងឡាយ ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា។បេ។ ធម្មតណ្ហា។ ពាក្យថា ក្នុងភពតូច និងភពធំទាំងឡាយ គឺក្នុងកម្មភព បុនព្ភព ឈ្មោះថាក្នុងភពតូច និងភពធំ គឺថា ក្នុងកាមភព ឈ្មោះកម្មភព ក្នុងកាមភព ឈ្មោះបុនព្ភព ក្នុងរូបភព ឈ្មោះកម្មភព ក្នុងរូបភព ឈ្មោះបុនព្ភព ក្នុងអរូបភព ឈ្មោះកម្មភព ក្នុងអរូបភព ឈ្មោះបុនព្ភព