គឺថា ក្នុងការកើតរឿយៗ ការទៅរឿយៗ ឧបបត្តិរឿយៗ បដិសន្ធិរឿយៗ ការញុំាងអត្តភាព ឲ្យកើតឡើងរឿយៗ។ ពាក្យថា មិនកន្លងតណ្ហា គឺមិនកន្លងតណ្ហា មិនបា្រសចាកតណ្ហា មានតណ្ហាមិនឃ្លាតចេញ មានតណ្ហាមិនខ្ជាក់ចោល មិនរួចចាកតណ្ហា មិនលះបង់តណ្ហា មិនរលាស់ចោលតណ្ហា ហេតុនោះ (ទ្រង់ត្រាស់ថា) មិនកន្លងតណ្ហាក្នុងភពតូច និងភពធំទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
[៥៦] អធិប្បាយពាក្យថា អ្នកទាំងឡាយ ចូរមើលពួកសត្វ ដែលមានសេចក្តីអាល័យ កំពុងញាប់ញ័រ ត្រង់ពាក្យថា អាល័យ បានដល់អាល័យ ២ យ៉ាង អាល័យគឺតណ្ហា ១ អាល័យគឺទិដ្ឋិ ១។
តថាគតឃើញនូវពួកសត្វនេះ ដែលលុះក្នុងអំណាចតណ្ហា ក្នុងភពទាំងឡាយ កំពុងញាប់ញ័រក្នុងលោក នរជនទាំងឡាយថោកទាប មិនកន្លងតណ្ហាក្នុងភពតូច និងភពធំទាំងឡាយ រមែងយំរៀបរាប់ ក្នុងមាត់នៃមច្ចុ។
[៥៥] អ្នកទាំងឡាយ ចូរមើលពួកសត្វដែលមានសេចក្តីអាល័យកំពុងញាប់ញ័រ ដូចពួកត្រីក្នុងទីមានទឹកតិច ទាំងមានខ្សែទឹកអស់ហើយ បុគ្គលមិនមានអាល័យ លុះឃើញទោសនេះហើយ គប្បីប្រព្រឹត្ត មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ។