អាល័យ គឺ​តណ្ហា តើ​ដូចម្តេច។ កំណត់​ដែន​ កំណត់​ទី កំណត់​ជួរ កំណត់​ជុំវិញ ការ​ហួងហែង ការ​អាល័យ ដោយ​ចំណែក​នៃ​តណ្ហា មាន​ប្រមាណ​ណា​ថា​ នេះ​របស់​អញ នុ៎ះ​របស់​អញ ប៉ុ​ណ្ណេះ​របស់​អញ មាន​ប្រមាណ​ប៉ុណ្ណេះ​របស់​អញ​ រូបៈ សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ របស់​អញ គ្រឿង​កម្រាល គ្រឿង​ស្លៀកពាក់ ខ្ញុំស្រី​ ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះ លា ស្រែ ចម្ការ បា្រក់ មាស ស្រុក និគម​ រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំង​របស់​អញ សូម្បី​បុគ្គល​ប្រកាន់​ផែនដី​ធំ​ទាំងអស់ ដោយអំណាច​នៃ​តណ្ហា​ ទាំង​តណ្ហា​វិប​រឹត ១០៨ ជា​កំណត់​នេះ ឈ្មោះថា អាល័យ​គឺ​តណ្ហា។
 អាល័យ គឺ​ទិដ្ឋិ តើ​ដូចម្តេច។ សក្កា​យទិដ្ឋិ មាន​វត្ថុ ២០ មិច្ឆាទិដ្ឋិ មាន​វត្ថុ ១០ អន្ត​គ្គា​ហិ​កទិដ្ឋិ មាន​វត្ថុ​ ១០ ទិដ្ឋិ​ណា មាន​សភាព​យ៉ាងនេះ ដំណើរ​គឺ​ទិដ្ឋិ កា​រសាំញុំា​គឺ​ទិដ្ឋិ​ ផ្លូវលំ​បា​កគឺ​ទិដ្ឋិ ចម្រូង​គឺ​ទិដ្ឋិ ការ​ញាប់ញ័រ​គឺ​ទិដ្ឋិ សញ្ញោជនៈ​គឺ​ទិដ្ឋិ​ ការ​កាន់ ការ​ប្រកាន់ ប្រកាន់​មាំ ការ​ស្ទាបអង្អែល ផ្លូវ​អាក្រក់ ផ្លូវខុស ភាព​ខុស​ កំពង់ និ​ងអណ្តូង ការ​កាន់​ដោយ​ការស្វែងរក​ខុស​ ការ​ប្រកាន់​វិប​រឹត ការ​វិបល្លាស ការ​កាន់​ខុស ការ​ប្រកាន់​ក្នុង​វត្ថុ​មិន​ពិត ថា​ជា​របស់​ពិត ទិដ្ឋិ​ទាំង ៦២ ទាំងប៉ុន្មាន​នេះ​ ឈ្មោះថា អាល័យ​គឺ​ទិដ្ឋិ។
ថយ | ទំព័រទី ៩០ | បន្ទាប់