ពាក្យថា ចូរមើលពួកសត្វដែលមានសេចក្តីអាល័យ កំពុងតែញាប់ញ័រ សេចក្តីថា ពួកនរជនមានសេចក្តីរង្កៀស ក្នុងការដណ្តើមយកវត្ថុ ដែលខ្លួនអាល័យ ញាប់ញ័រខ្លះ កាលគេកំពុងដណ្តើមយក ញាប់ញ័រខ្លះ កាលវត្ថុដែលគេដណ្តើមយកហើយ ញាប់ញ័រខ្លះ មានសេចក្តីរង្កៀស ក្នុងការប្រែប្រួលនៃវត្ថុដែលខ្លួនអាល័យ ញាប់ញ័រខ្លះ កាលវត្ថុដែលកំពុងប្រែប្រួល ញាប់ញ័រខ្លះ កាលវត្ថុដែលប្រែប្រួលហើយ ញាប់ញ័រខ្លះ ញាប់ញ័រខ្លាំង ញាប់ញ័រផ្សេងៗ រន្ធត់ រន្ធត់ខ្លាំ រន្ធត់ដោយអាការទាំងពួង អ្នកទាំងឡាយ ចូរមើល ចូរឃើញ ចូរក្រឡេកមើល ចូរសំឡឹងមើល ចូរពិចារណាមើល នូវពួកសត្វកំពុងញាប់ញ័រ ញាប់ញ័រដោយអាការទាំងពួង ញាប់ញ័រផ្សេងៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់ដោយអាការទាំងពួង យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកទាំងឡាយ ចូរមើលពួកសត្វ ដែលមានសេចក្តីអាល័យ កំពុងញាប់ញ័រ។
[៥៧] ពាក្យថា ដូចពួកត្រី ក្នុងទីមានទឹកតិច ទាំងមានខ្សែទឹកអស់ហើយ សេចក្តីថា ពួកត្រីក្នុងទីមានទឹកតិច មានទឹកស្តួចស្តើង មានទឹកអស់ហើយ ត្រូវពួកក្អែកក្តី ពួកត្រដក់ក្តី ពួកកុកក្តី បៀតបៀនចឹកលើកឡើង ពាំស៊ី ក៏ញាប់ញ័រ ញាប់ញ័រសព្វ ញាប់ញ័រផ្សេងៗ រន្ធត់ រន្ធត់ខ្លាំង រន្ធត់សព្វសាច់ យ៉ាងណាមិញ ពួកសត្វដែលមានសេចក្តីរង្កៀស ក្នុងការដណ្តើមយកវត្ថុដែលខ្លួនអាល័យ ញាប់ញ័រខ្លះ