កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញា នាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន ធម៌ដែលគេគប្បីឃើញ ឮ ប៉ះពាល់ ឬដឹង គប្បីប្រព្រឹត្ត គប្បីនៅដោយស្ងប់ស្ងាត់ គប្បីញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅ គប្បីញុំាងឥរិយាបថឲ្យកើតឡើង គប្បីរក្សាឥរិយាបថ គប្បីបំពេញឥរិយាបថ គប្បីបង្រ្គប់ឥរិយាបថ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអ្នកមិនមានអាល័យ លុះឃើញទោសនេះហើយ គប្បីប្រព្រឹត្ត។
[៥៩] ពាក្យថា ក្នុងភពទាំងឡាយ ក្នុងបទថា មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ គឺ ក្នុងកាមភព រូបភព អរូបភព។ តណ្ហា លោកហៅថា ការជាប់ចំពាក់ បានដល់ សេចក្តីត្រេកអរ សេចក្តីរីករាយ ដ៏មានកម្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ បានសេចក្តីថា មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ មិនធ្វើសេចក្តីពេញចិត្ត សេចក្តីស្រឡាញ់ សេចក្តីត្រេកអរ សេចក្តីអត់ធន់ មិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ។