ពាក្យថា សេចក្តីពេញចិត្ត បានដល់សេចក្តីពេញចិត្តគឺកាម សេចក្តីត្រេកអរគឺកាម សេចក្តីរីករាយគឺកាម ចំណង់គឺកាម សេចក្តីស្រឡាញ់គឺកាម សេចក្តីក្តៅក្រហាយគឺកាម សេចក្តីងល់ងប់គឺកាម សេចក្តីជ្រុលជ្រប់គឺកាម អន្លង់គឺកាម យោគៈគឺកាម ឧបាទានគឺកាម នីវរណៈគឺកាមច្ឆន្ទៈក្នុងកាមទាំងឡាយ។ ពាក្យថា រមែងបន្ទោបង់នូវសេចក្តីពេញចិត្តក្នុងទីបំផុតទាំងពីរ បានសេចក្តីថា រមែងបន្ទោបង់ បន្ទោបង់ចំពោះ លះបង់ កំចាត់បង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវសេចក្តីពេញចិត្តក្នុងទីបំផុតទាំងពីរ ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងបន្ទោបង់ សេចក្តីពេញចិត្តក្នុងទីបំផុតទាំងពីរ។
[៦២] អធិប្បាយពាក្យថា រមែងកំណត់ដឹងផស្សៈ ហើយជាអ្នកមិនជាប់ចំពាក់ ត្រង់ពាក្យថា ផស្សៈ បានដល់ចក្ខុសម្ផស្សៈ សោតសម្ផស្សៈ ឃានសម្ផស្សៈ ជិវ្ហាសម្ផស្សៈ កាយសម្ផស្សៈ មនោសម្ផស្សៈ អធិវចនសម្ផស្សៈ បដិឃសម្ផស្សៈ សុខវេទនីយសម្ផស្សៈ ទុក្ខវេទនីយសម្ផស្សៈ អទុក្ខមសុខវេទនីយសម្ផស្សៈ កុសលផស្សៈ អកុសលផស្សៈ អព្យាកតផស្សៈ កាមាវចរផស្សៈ រូបាវចរផស្សៈ អរូបាវចរផស្សៈ សុញ្ញតផស្សៈ អនិមិត្តផស្សៈ អប្បណិហិតផស្សៈ