សុត្តន្តបិដក
ខុទ្ទកនិកាយ មហានិទេ្ទស
តេរសមភាគ
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
អដ្ឋវគ្គិកៈ
កាមសុត្តនិទ្ទេស ទី១
[១] (ព្រះមានព្រះភាគត្រាស់ថា) កាលសត្វបា្រថ្នាកាម បើវត្ថុនោះសម្រេចដល់សត្វនោះ សត្វរមែងមានចិត្តប្រកបដោយបីតិពិត (ព្រោះ) សត្វបា្រថ្នានូវវត្ថុណា បាន (នូវវត្ថុនោះ)។
ខុទ្ទកនិកាយ មហានិទេ្ទស
តេរសមភាគ
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
អដ្ឋវគ្គិកៈ
កាមសុត្តនិទ្ទេស ទី១
[២] ពាក្យថា កាម ក្នុងពាក្យថា កាលសត្វបា្រថ្នាកាមដូច្នេះ បើតាមឧទ្ទាន បានដល់កាម ២ គឺវត្ថុកាម ១ កិលេសកាម ១។
ពួកវត្ថុកាម ដូចម្តេច។ រូបជាទីគាប់ចិត្ត សំឡេងជាទីគាប់ចិត្ត ក្លិនជាទីគាប់ចិត្ត រសជាទីគាប់ចិត្ត ផ្សព្វជាទីគាប់ចិត្ត កម្រាល គ្រឿងស្លៀកពាក់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល សេះញី ស្រែ ចម្ការ បា្រក់មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំង និងវត្ថុដែលគួរត្រេកអរណាមួយ ឈ្មោះថា វត្ថុកាម។ មួយទៀត កាមទាំងឡាយជាអតីត កាមទាំងឡាយជាអនាគត
ទំព័រទី ១ | បន្ទាប់