ឈ្មោះថា​ វៀរ​កាម​ ដោយ​កិរិយា​សង្កត់សង្កិន​ កាល​ឃើញថា​ កាម​ទាំងឡាយ​ មាន​ឧបមា​ដូច​គប់​ស្មៅ​ ដោយ​សេចក្តី​ថា​ ដុត​កំ​ដៅ​រឿយ​ ៗ ឈ្មោះ​ថា​វៀរ​កាម​ ដោយ​កិរិយា​សង្កត់សង្កិន​ កាល​ឃើញថា​ កាម​ទាំងឡាយ​ មាន​ឧបមា​ដូច​រណ្តៅ​រងើកភ្លើង​ ដោយ​សេចក្តី​ថា​ មាន​កិរិយា​ក្តៅរោលរាល​ខ្លាំង​ ឈ្មោះថា​វៀរ​កាម​ ដោយ​កិរិយា​សង្កត់សង្កិន​ កាល​ឃើញថា​ កាម​ទាំង​ឡាយ​ មាន​ឧបមា​ដូច​ការយល់​សប្តិ​ ដោយ​សេចក្តី​ថា​ មាន​កិរិយា​តាំង​ឡើង​ដ៏​ផ្តេស​ផ្តាស​ ឈ្មោះថា​វៀរ​កាម​ ដោយ​កិរិយា​សង្កត់សង្កិន​ កាល​ឃើញថា​ កាម​ទាំង​ឡាយ​ មាន​ឧបមា​ដូច​របស់​ដែល​ខ្ចីគេ​ ដោយ​សេចក្តី​ថា​ ជា​របស់​ប្រព្រឹត្តទៅ​មួយដង​មួយ​កាល​ប៉ុណ្ណោះ​ ឈ្មោះថា​វៀរ​កាម​ ដោយ​កិរិយា​សង្កត់សង្កិន​ កាល​ឃើញថា​ កាម​ទាំង​ឡាយ​ មាន​ឧបមា​ដូច​ឈើ​មាន​ផ្លែ​ ដោយ​សេចក្តី​ថា​ មាន​កិរិយា​បាក់​ខ្ទេចខ្ទី​ ឬបាក់​ដាច់​អស់​ ឈ្មោះថា​វៀរ​កាម​ ដោយ​កិរិយា​សង្កត់សង្កិន​ កាល​ឃើញថា​ កាម​ទាំងឡាយ​ មាន​ឧបមា​ដូច​កាំបិត​ និង​ជ្រញ់​ ដោយ​សេចក្តី​ថា ដាច់​រេចរិល​ ឈ្មោះថា​ វៀរ​កាម​ដោយ​កិរិយា​សង្កត់​សង្កិន​ កាល​ឃើញថា​ កាម​ទាំងឡាយ​ មាន​ឧបមា​ដូច​មុខ​លំពែង​ ដោយ​សេចក្តី​ថា​ ចាក់​ទម្លុះ​ ឈ្មោះថា វៀរ​កាម​
ថយ | ទំព័រទី ១០ | បន្ទាប់