នេះ​ធម្ម​សញ្ញា​ ដូច្នេះ​ នេះ​ឈ្មោះថា​ ញាត​បរិញ្ញា។
 តិ​រណ​បរិញ្ញា​ តើ​ដូចម្តេច។ (ភិក្ខុ​) លុះ​ធ្វើ​នូវ​ការ​ដឹង​យ៉ាងនេះ​ហើយ ពិចារណា​នូវ​សញ្ញា គឺ​ពិចារណា​ថា​ មិន​ទៀង​ ថា​ជា​ទុក្ខ​ ជា​រោគ​ ជា​ពក​ ជា​ព្រួញ​ ជា​សេចក្តី​លំបាក​ ជា​អាពាធ​ ជា​របស់​បុគ្គល​ដទៃ​ ជា​របស់​វិនាស​ ជា​ចង្រៃ​ ជា​ឧបទ្រព​ ជា​ភ័យ​ ជា​ឧបស័គ្គ​ ជា​របស់​កម្រើក​ ជា​របស់​ពុករលួយ។បេ។ ជា​គ្រឿង​កើតឡើង​ ជា​គ្រឿង​ដល់​នូវ​សេចក្តី​វិនាស​ ជា​គ្រឿង​ត្រេកអរ​ ជា​ទោស​ ជា​ការ​រលាស់​ចេញ​ នេះ​ឈ្មោះថា​ តិ​រណ​បរិញ្ញា។
 បហា​នប​រិញ្ញា​ តើ​ដូចម្តេច។ (ភិក្ខុ​) លុះ​ពិចារណា​យ៉ាងនេះ​ហើយ​ ក៏​លះបង់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​ឆន្ទ​រាគ​ក្នុង​សញ្ញា។ សម​ដូច​ពាក្យ​នេះ​ ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយ​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆន្ទ​រាគ​ណា​ក្នុង​សញ្ញា​ អ្នក​ទាំងឡាយ​ ចូរ​លះបង់​ឆន្ទ​រាគ​នោះ​ចេញ​ កាលបើ​ធ្វើ​យ៉ាងនេះ​បាន​ សញ្ញា​នោះ​ ឈ្មោះថា​អ្នក​ទាំងឡាយ​លះបង់​ហើយ​ ផ្តាច់ផ្តិល​ឫសគល់​ហើយ​ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ដូចជា​ទី​កើត​នៃ​ដើមត្នោត​ ធ្វើឲ្យ​លែងកើត​មាន​ ធ្វើឲ្យ​ជា​ធម៌​លែងកើត​ តទៅទៀត។ នេះ​ឈ្មោះថា​ បហា​នប​រិញ្ញា។
ថយ | ទំព័រទី ១០៥ | បន្ទាប់