សញ្ញាវេទយិតនិរោធសមាបត្តិ ដែលរំលត់ចិត្តសង្ខារ ឈ្មោះថា មនោមោនេយ្យៈ។ នេះឈ្មោះថា មនោមោនេយ្យៈ។
មុនិដែលប្រកបដោយមោនេយ្យធម៌ ៣ នេះ មាន ៦ គឺអាគារមុនិ ១ អនាគារមុនិ ១ សេក្ខមុនិ ១ អសេក្ខមុនិ ១ បច្ចេកមុនិ ១ មុនិមុនិ ១។ ពួកអាគារមុនិ តើដូចម្តេច។ បុគ្គលទាំងឡាយណា ជាអ្នកនៅគ្រប់គ្រងផ្ទះ ឃើញបទគឺ ព្រះនិពា្វន ដឹងច្បាស់សាសនា បុគ្គលទាំងឡាយនេះ ឈ្មោះថា អាគារមុនិ។ ពួកអនាគារមុនិ តើដូចម្តេច។ បុគ្គលទាំងឡាយណា ជាអ្នកបួស ឃើញបទគឺព្រះនិពា្វន ដឹងច្បាស់សាសនា បុគ្គលទាំងឡាយនេះ ឈ្មោះថា អនាគារមុនិ។ សេក្ខបុគ្គល ៧ ពួក ឈ្មោះថា សេក្ខមុនិ។ ព្រះអរហន្តទាំងឡាយ ឈ្មោះថា អសេក្ខមុនិ។ ព្រះបច្ចេកពុទ្ធទាំងឡាយ ឈ្មោះថា បច្ចេកមុនិ។ ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ លោកហៅថា មុនិមុនិ។
អ្នកបា្រជ្ញទាំងឡាយ បានពោលនូវកាយមុនិ វាចាមុនិ មនោមុនិ អនាសវមុនិ អ្នកបរិបូណ៌ដោយមោនេយ្យធម៌ ថាជាអ្នកលះបង់បាបទាំងអស់។ អ្នកបា្រជ្ញទាំងឡាយបានពោលនូវកាយមុនិ វាចាមុនិ មនោមុនិ អនាសវមុនិ អ្នកបរិបូណ៌ដោយមោនេយ្យធម៌ ថាជាអ្នកលាងជម្រះបាបហើយ។