មួយទៀត​ បុគ្គល​ត្រូវ​គេ​ស្តី​ គេ​តិះដៀល​ រមែង​ខឹង​ គុំគួន​ តបត​ ធ្វើ​សេចក្តី​ក្រោធ​ផង​ ទោសៈ​ផង​ សេចក្តី​អាក់អន់​ផង​ ឲ្យ​បា្រ​កដ​ថា​ អញ​ជា​អ្នក​មិន​បង្ក​ទោស​ ១។ បុគ្គល​ណា​រមែង​អើពើ​នូវ​វាទៈ​ បុគ្គល​នោះ​ រមែង​អើពើ​នូវ​វាទៈ​ ដោយហេតុ​ ២ នេះឯង។ ព្រះពុទ្ធ​ជាមុ​និ​ រមែង​មិន​អើពើ​នូវ​វាទៈ​ ដោយហេតុ​ ២ យ៉ាង។ គឺ​ព្រះពុទ្ធ​ជា​អ្នក​មិន​បង្ក​ទោស​ រមែង​មិន​អើពើ​នូវ​វាទៈ​ ព្រោះ​ភាព​នៃ​ព្រះអង្គ​ជា​អ្នក​មិន​បង្ក​ទោស​ ១។ មួយទៀត​ ព្រះពុទ្ធ​ កាល​គេ​ស្តី​ គេ​តិះដៀល​ រមែង​មិន​ខឹង​ មិន​គុំគួន​ មិន​តបត​ ទាំង​មិន​ធ្វើ​សេចក្តី​ក្រោធ​ផង​ ទោសៈ​ផង​ សេចក្តី​អាក់អន់​ផង​ ឲ្យ​បា្រ​កដ​ថា​ អញ​ជា​អ្នក​មិន​បង្ក​ទោស​ ១។ ព្រះពុទ្ធ​ជាមុ​និ​ រមែង​មិន​អើពើ​ មិន​រវល់​ មិន​កាន់​យក​ មិន​ប៉ះពាល់​ មិន​ប្រកាន់ទុក​នូវ​វាទៈ​ដោយហេតុ​ ២ នេះឯង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រះពុទ្ធ​ជាមុ​និ​ រមែង​មិន​អើពើ​នូវ​វាទៈ​ដែល​កើត​ហើយ។
 [៧៤​] អធិប្បាយ​ពាក្យ​ថា​ ព្រោះហេតុនោះ​ បង្គោល​គឺ​កិលេស​របស់​ព្រះពុទ្ធ​ជាមុ​និ​ មិន​មាន​ក្នុង​ទីណា​ទេ​ ត្រង់​ពាក្យ​ថា​ ព្រោះហេតុនោះ​ គឺ​ព្រោះ​ដំណើរ​នោះ​ ព្រោះ​ការណ៍​នោះ​ ព្រោះហេតុនោះ​ ព្រោះ​បច្ច័យ​នោះ​ ព្រោះ​និទាន​នោះ​ ព្រះពុទ្ធ​ជាមុ​និ​ មិន​មាន​ព្រះ​ហ្ឫទ័យ​ត្រូវ​កិលេស​បៀតបៀន​ ឬបង្គោល​ គឺ​កិលេស​កើត​ហើយ​ទេ។ ចេ​តោ​ខីលៈ​ (បង្គោល​គឺ​ កិលេស​របស់​ចិត្ត​) ៥ យ៉ាង​ ក៏​មិន​មាន​ ខីលៈ​ ៣ យ៉ាង​ គឺ​រា​គខីលៈ​
ថយ | ទំព័រទី ១១៦ | បន្ទាប់