ការ​ឃើញ​ដទៃ ជា​មោឃៈ​ ដូច្នេះ គប្បី​ពោល សំដែង និយាយ បំភ្លឺ និយាយបញ្ចេញ​យ៉ាងនោះ​ ហេតុ​នោះ (ទ្រង់​ត្រា​ស់​ថា​) បុគ្គល​ដឹង​យ៉ាងណា ពោល​យ៉ាងនោះ។ ហេតុ​នោះ ព្រះមានបុណ្យ​ត្រាស់​ថា​
បុគ្គល​គប្បី​កន្លង​នូវ​ទិដ្ឋិ​របស់​ខ្លួន​ ដោ​យប្រ​ការ​ដូចម្តេច​បាន​ បុគ្គល​ដែល​ត្រូវ​សេចក្តី​ប្រាថ្នា​ដឹកនាំ ឋិតនៅ​ស៊ប់​ក្នុង​សេចក្តី​ពេញចិត្ត​ រមែង​ធ្វើ​នូវ​ទិដ្ឋិ​ទាំងឡាយ ឲ្យ​គ្រប់គ្រាន់​ដោយ​ខ្លួ​នឯង ដឹង​យ៉ាងណា ក៏​ពោល​យ៉ាងនោះ។
[៨០​] ជន​ណា​ ដែលគេ​មិនបាន​សាកសួរ​ នូវ​សី​ល និង​វត្ត​របស់​ខ្លូន ហើយ​ពោល​អួត​ប្រាប់​ពួក​បុគ្គល​ដទៃ​ ជន​អ្នក​ឈ្លាសវៃ​ទាំងឡាយ​ ពោល​នូវ​ជន​ ដែល​ពោល​អួត​ខ្លួន​ ដោយខ្លួនឯង​នោះ​ ថា​ជា​អ្នក​មិន​មាន​អរិយធម៌។

 [៨១​] អធិប្បាយ​ពាក្យ​ថា​ ជន​ណា​ (ដែលគេ​មិនបាន​សាកសួរ​) នូវ​សីល និង​វត្ត​របស់​ខ្លួន​ ត្រង់​ពាក្យ​ថា​ ណា​ គឺ​ ជន​ណា​ បែប​ណា ប្រកបដោយ​ប្រការ​ណា​ តាំងនៅ​ដោយ​ប្រការ​ណា​ មាន​ប្រការ​យ៉ាងណា​ ដល់​នូវ​ឋានៈ​បែប​ណា ប្រកបដោយ​ធម៌​ណា​ ទោះ​ជា​ក្សត្រ ឬព្រាហ្មណ៍​ វេស្សៈ​ ឬសូទ្រៈ​ គ្រហស្ថ​ ឬបព្វជិត​ ទេវតា​ ឬមនុស្ស។ ពាក្យ​ថា​ សីល​ និង​វត្ត​ គឺ​សីស​ផង​ វត្ត​ផង​ក៏​មាន​ វត្ត មិនមែន​សីល​ក៏​មាន។
ថយ | ទំព័រទី ១២២ | បន្ទាប់