បុ​គ្គ​លផ្គូ​រផ្គង​ចិត្ត​ តម្កល់ចិត្ត​ថា​ ចិត្ត​អាត្មា​អញ​នឹង​មិនទាន់​រួចចាក​អាសវៈ​ទាំងឡាយ​ ព្រោះ​មិន​ប្រកាន់​មាំ​ ដរាបណា​ អាត្មាអញ​ នឹង​មិន​ដោះ​ភ្នែន​នេះ​ចេញ​ ដរាប​នោះ​ ការ​កាន់​យក​ដោយ​ប្រពៃ ដោយ​វីរិ​យៈ​មាន​សភាព​យ៉ាង​នេះ ក៏​លោក​ហៅថា វត្ត មិនមែន​សីល។ បុគ្គល​ផ្គង​ចិត្ត ដម្កល់​ចិត្ត​ថា​
កាលបើ​សរ គឺ​តណ្ហា​ ដែល​អាត្មា​ដក​មិនទាន់​បានទេ អាត្មា​នឹង​មិន​បរិភោគ នឹង​មិន​ផឹក នឹង​មិន​ចេញ អំពី​លំនៅ នឹង​មិន​ទម្រេត​កាយ​ទេ​

 ការ​កាន់​យក​ដោយ​ប្រពៃ ដោយ​វី​រិយៈ មាន​សភាព​យ៉ាងនេះ​ ក៏​លោក​ហៅថា វត្ត មិនមែន​សីល។ បុគ្គល​ផ្គង​ចិត្ត តម្កល់ចិត្ត​ថា ចិត្ត​របស់​អាត្មាអញ​ មិនទាន់​រួចចាក​អាសវៈ​ទាំងឡាយ ព្រោះ​មិន​ប្រកាន់​មាំ ដរាបណា ដរាប​នោះ អាត្មាអញ​នឹង​មិន​ក្រោក​អំពី​អាសនៈ​ មិន​ចុះ​អំពី​ទី​ចង្រ្កម មិន​ចេញ​អំពី​វិហារ មិន​ចេញ​អំពី​អឌ្ឍ​យោ​គៈ មិន​ចេញ​អំ​ពី​បា្រ​សាទ​ មិន​ចេញ​អំពី​ផ្ទះ​មាន​ដំបូល មិន​ចេញ​អំពី​គុហា មិន​ចេញ​អំពី​លេន​ដ្ឋាន មិន​ចេញ​អំពី​កុដិ​ មិន​ចេញ​អំពី​ផ្ទះ​មាន​កំពូល​ មិន​ចេញ​អំពី​ជម្រំ មិន​ចេញ​អំពី​រោង មិន​ចេញ​អំពី​លំនៅ​ដ៏​បែ្ល​ក មិន​ចេញ​អំពី​ឧបដ្ឋានសាលា​ មិន​ចេញ​អំពី​មណ្ឌប មិន​ចេញ​អំពី​គល់ឈើ​នេះ​ទេ​
ថយ | ទំព័រទី ១២៤ | បន្ទាប់