អាកាសានញ្ចាយតន​សញ្ញា​របស់​បុគ្គល​ចូល​វិ​ញ្ញាណ​ញ្ចា​យតនៈ​ រមែង​ស្ងប់​រម្ងាប់។ វិ​ញ្ញាណ​ញ្ចា​យត​នសញ្ញា​របស់​បុគ្គល​ចូល​អា​កិ​ញ្ចញ្ញា​យតនៈ​ រមែង​ស្ងប់​រម្ងាប់។ អា​កិ​ញ្ចញ្ញា​យត​នសញ្ញា​របស់​បុគ្គល​ចូ​លនេវ​សញ្ញា​នា​សញ្ញា​យតនៈ​ រមែង​ស្ងប់​រម្ងាប់។ នេះ​ឈ្មោះ​ ថា​ តទង្គ​សន្តិ។
 សម្មតិ​សន្តិ​ តើ​ដូចម្តេច។ សេចក្តី​ស្ងប់​រម្ងាប់​ដោយអំណាច​ទិដ្ឋិ​ គឺ​ ទិដ្ឋិ​ ៦២​ លោក​ហៅថា​ សម្មតិ​សន្តិ។ មួយទៀត​ សេចក្តី​ស្ងប់​ដែល​លោក​អធិប្បាយ​ទុក​ក្នុង​ទីនេះ​ ក៏​ឈ្មោះ​ ថា​ សម្មតិ​សន្តិ។
 ពាក្យ​ថា​ រមែង​អាស្រ័យ​នូវ​អានិសង្ស​នោះ​ និង​សេចក្តី​ស្ងប់​អាស្រ័យ​នូវ​ការ​កំរើក​បាន​សេចក្តី​ថា​ បុគ្គល​អាស្រ័យ​ ជាប់​ចំពាក់​ អែបនែប​ លិច​ចុះ​ ជឿស៊ប់​នូវ​សេចក្តី​ស្ងប់​ នៅ​កំរើក​ សេចក្តី​ស្ងប់​នៅ​កំរើក​ខ្លាំង​ សេចក្តី​ស្ងប់​នៅ​ញាប់ញ័រ​ សេចក្តី​ស្ងប់​នៅ​ញាប់ញ័រ​ខ្លាំង​ សេចក្តី​ស្ងប់​នៅ​រំភើប​ សេចក្តី​ស្ងប់​នៅ​បៀតបៀន​ សេចក្តី​ស្ងប់​ដែលគេ​ចាត់ចែង​ សេចក្តី​ស្ងប់​ដែលគេ​ចាត់ចែង​ដោយ​វិសេស​ សេចក្តី​ស្ងប់​ជាស​ភាព​មិន​ទៀង​ ដែល​បច្ច័យ​តាក់តែង​ អាស្រ័យ​គ្នា​កើត​ឡើង​ មាន​កិរិយា​អស់​ទៅជាធម្មតា​ សូន្យ​ទៅជាធម្មតា​ ប្រាស​ទៅជាធម្មតា​ រលត់​ជា​ធម្មតា​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) រមែង​អាស្រ័យ​នូវ​អានិសង្ស​នោះ​ និង​សេចក្តី​ស្ងប់​អាស្រ័យ​នូវ​ការ​កំរើក។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
ថយ | ទំព័រទី ១៣៩ | បន្ទាប់