ពាក្យ​ថា​ ជន​ គឺ​សត្វ​ នរៈ​ មាណព​ បុរស​ បុគ្គល​ សត្វ​មាន​ជីវិត​ សត្វ​មាន​ជាតិ​ សត្វ​មាន​ជរា​ សត្វ​ទៅ​ដោយ​ឥន្រ្ទិយ​ សត្វ​កើតអំពី​មនុស្ស។ ពាក្យ​ថា​ ក្នុង​ការ​ជាប់​ចំពាក់​ទាំងនោះ​ គឺ​ក្នុង​ហេតុ​ជា​គ្រឿង​ជាប់​ចំពាក់​ គឺ​ទិដ្ឋិ​ទាំងនោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រោះហេតុនោះ​ ជន​ (រមែង​ប្រកាន់​) ក្នុង​ការ​ជាប់​ចំពាក់​ទាំងនោះ។
 [៩៩​] អធិប្បាយ​ពាក្យ​ថា​ រមែង​លះបង់​ផង​ ប្រកាន់​ផង​ នូវ​ធម៌​ ត្រង់​ពាក្យ​ថា​ រមែង​លះបង់​ គឺ​បុគ្គល​លះបង់​ដោយហេតុ​ ២ យ៉ាង​ គឺ​លះបង់​ដោយ​កិរិយា​កាត់ចោល​ អំពី​បុគ្គល​ដទៃ​ ឬកាល​មិនទាន់​ដល់​ លះបង់។
 បុគ្គល​លះបង់​ដោយ​កិរិយា​កាត់ចោល​ អំពី​បុគ្គល​ដទៃ​ តើ​ដូចម្តេច។ បុគ្គល​ដទៃ​កាត់ចោល​ថា​ សាស្តា​នោះ​ មិនមែន​ជា​សព្វញ្ញូ​ទេ​ ធម៌​មិនមែន​សំដែង​ត្រូវ​ទេ​ គណៈ​មិន​មែន​ប្រតិបត្តិ​ត្រូវ​ទេ​ ទិដ្ឋិ​ មិនល្អ​ទេ​ បដិបទា​ មិនមែន​បញ្ញា​តិ្ត​ល្អ​ទេ​ មគ្គ​ មិនមែន​ជា​ឧបាយ​ស្រោចស្រង់​ទេ​ សេចក្តី​ស្អាត​ ស្អាត​វិសេស​ សេចក្តី​បរិសុទ្ធិ​ ការ​រួច​ ការ​រួច​វិសេស និង​ការ​រួច​ស្រឡះ​ក្នុង​ធម៌​នុ៎ះ​ ក៏​មិន​មាន​ ​ពួក​ជន​ រមែង​ស្អាត​ ស្អាត​វិសេស​ បរិសុទ្ធ​ រួច​ រួច​វិសេស​ រួច​ស្រឡះ​ ព្រោះ​ធម៌​នុ៎ះ​ក៏ទេ​ បុគ្គល​នោះ​ ជា​អ្នក​ថោកទាប​ ខ្សត់ខ្សោយ​ អាប់ឱន​ លាមក​ ជ្រោកជ្រាក​ រំកាច់រំកោច។ បុគ្គល​ដទៃ​ កាត់ចោល​យ៉ាងនេះ។ បុគ្គល​នោះ​ ដែល​ត្រូវ​គេ​កាត់ចោល​យ៉ាងនេះ​ រមែង​លះបង់​សាស្តា​
ថយ | ទំព័រទី ១៤២ | បន្ទាប់