[១០០​] ទិដ្ឋិ​ដែលគេ​កំណត់​ហើយ​ក្នុង​ភព​តូច​ធំ​ ក្នុង​លោក​ណាមួយ​នៃ​បុគ្គល​មា​នបា្រ​ជ្ញា​កំចាត់​ មិន​មាន​ទេ​ បុគ្គល​មា​នបា្រ​ជ្ញា​កំចាត់​នោះ​ លះបង់​មាយា​ផង​ មា​នះ​ផង​ តើ​នឹង​លុះដោយ​កិលេស​ដូចម្តេច​កើត​ ព្រោះ​លោក​មិន​មានការ​អែបនែប។

 [១០១​] អធិប្បាយ​ពាក្យ​ថា​ ទិដ្ឋិ​ដែលគេ​កំណត់​ហើយ​ ក្នុង​ភព​តូច​ធំ​ក្នុង​លោក​ណាមួយ​ នៃ​បុគ្គល​មា​នបា្រ​ជ្ញា​កំចាត់ មិន​មាន​ទេ​ ត្រង់​ពាក្យ​ថា​ បុគ្គល​មា​នបា្រ​ជ្ញា​កំចាត់ សេចក្តី​ថា​ បញ្ញា​ លោក​ហៅថា​ បា្រ​ជ្ញា​កំចាត់​ បាន​ខាង​បា្រ​ជ្ញា​ ការ​ដឹង​ ការពិចារណា​ ការពិចារណា​សព្វ​ ការពិចារណា​ធម៌​ ការកំណត់​ ការ​ចូល​ទៅ​កំណត់​ ការ​ចូល​ទៅ​កំណត់​ចំពោះ​ ភាពជា​បណ្ឌិត​ ភាពជា​អ្នក​ឈ្លាស​ ភាពជា​អ្នក​ល្អិតល្អន់​ ភាពជា​អ្នក​វៀងវៃ​ ការ​គិត​ ការ​ត្រិះរិះ​ បញ្ញា​ដូច​ផែន​ដី​ បញ្ញា​ជា​គ្រឿង​ទម្លាយ​បង់​ (នូវ​កិលេស​) បញ្ញា​ជា​គ្រឿង​ដឹកនាំ​ ការ​ឃើញច្បាស់​ ការ​ដឹងខ្លួន​ ជន្លួញ​ គឺ​ (បញ្ញា​) ការ​ដឹង​ច្បាស់​ បញ្ញិន្រ្ទិយ​ កម្លាំង​គឺ​បញ្ញា​ សស្ត្រា​គឺ​បញ្ញា​ បា្រ​សា​ទគឺ​បញ្ញា​ ពន្លឺ​គឺ​បញ្ញា​ រស្មី​គឺ​បញ្ញា​ ប្រទីប​គឺ​បញ្ញា​ កែវ​គឺ​បញ្ញា​ ការ​មិន​វង្វេង​ ការពិចារណា​ធម៌​ សម្មាទិដ្ឋិ។ ព្រោះ​ហេតុអ្វី​ បញ្ញា លោក​ហៅថា​ បា្រ​ជ្ញា​កំ​ចាត់។ (ព្រោះថា​) ដោយ​បញ្ញា​នោះ​ កាយទុច្ចរិត បុគ្គល​កំចាត់​បង់​ លាង​ លាង​ដោយ​ល្អ​ លាង​ជំរះ​ហើយ​ វចីទុច្ចរិត​ បុគ្គល​កំចាត់​បង់​ លាង​ លាង​ដោយ​ល្អ​ លាង​ជំរះ​ហើយ។ មនោ​ទុច្ចរិត​
ថយ | ទំព័រទី ១៤៤ | បន្ទាប់