ក្នុង​កាមភព បុ​នព្ភព ក្នុង​រូបភព​ កម្ម​ភព ក្នុង​រូបភព បុ​នព្ភព ក្នុង​អរូបភព កម្ម​ភព ក្នុង​អរូបភព បុ​នព្ភព គឺថា​ក្នុង​ការ​កើ​តរឿយ​ៗ កា​រប្រ​ព្រឹ​ត្តិ​ទៅ​រឿយ ៗ ការ​កើ​តរឿយ​ៗ បដិ​សន្ធិ​រឿយ​ៗ ការ​ញុំាង​អត្តភាព​ឲ្យ​កើត​រឿយ ៗ។ ពាក្យ​ថា ទិដ្ឋិ​ដែលគេ​កំណត់​ហើយ​ ក្នុង​ភព​តូច​ភព​ធំ ក្នុង​លោក​ណាមួយ នៃ​បុគ្គល​មា​នបា្រ​ជ្ញា​កំចាត់ មិន​មាន​ទេ សេចក្តី​ថា​ ទិដ្ឋិ​ដែល​តែងតាំង បង្កើត តាក់តែង តម្កល់ទុក​ក្នុង​ភព​តូច​ភព​ធំ​ក្នុង​លោក​ណាមួយ​ នៃ​បុគ្គល​មាន​ប្រាជ្ញា​កំចាត់ មិន​មាន ឥតមាន គ្មាន មិនកើត​មាន គឺ​លោក​លះបង់ ផ្តាច់​បង់​ រម្ងាប់ ស្ងប់​អស់ហើយ ធ្វើ​មិន​គួរឲ្យ​កើត ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ទិដ្ឋិ​ដែលគេ​កំណត់ ក្នុង​ភព​តូច​ភព​ធំ​ ក្នុង​លោក​ណាមួយ នៃ​បុគ្គល​មា​នបា្រ​ជ្ញា​កំចាត់ មិន​មាន​ទេ។
 [១០២​] ពាក្យ​ថា​ បុគ្គល​មា​នបា្រ​ជ្ញា​កំចាត់​នោះ​ លះបង់​មាយា​ផង​ មានះ​ផង​ អធិប្បាយ​ថា​ កា​រប្រ​ព្រឹ​ត្តិ​បញ្ឆោត​ លោក​ហៅថា​មាយា។ បុគ្គល​ខ្លះ​ ក្នុង​លោក​នេះ​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ តាំង​ទុក​នូវ​សេច​ក្តី​បា្រ​ថ្នា​ដ៏​លាមក​ ព្រោះ​ហេតុ​នៃ​ការ​បិទបាំង​នូវ​ទុច្ចរិត​នោះ​ គឺ​បា្រ​ថ្នា​ថា សូមកុំ​ឲ្យ​ជន​ដឹង​អញ​ ត្រិះរិះ​ថា​ សូមកុំ​ឲ្យ​ជន​ដឹង​អញ​ ពោល​វាចា​ថា​ សូមកុំ​ឲ្យ​ជន​ដឹង​អញ​ ព្យាយាម​ដោយ​កាយ​ថា​ សូមកុំ​ឲ្យ​ជន​ដឹង​អញ។
ថយ | ទំព័រទី ១៤៧ | បន្ទាប់