បរិបូរ​ដោយ​ជិវ្ហា​ បរិបូរ​ដោយ​កាយ​ បរិបូរ​ដោយចិត្ត។ មា​នះ​ដោយ​ចំណែក​ ៧ គឺ​ការ​ប្រកាន់​ (ក្រអឺតក្រអោង​) ការ​មើលងាយ​ ការ​ប្រកាន់​ថា​ អញ​ប្រសើរ​ជាង​ ការ​ប្រកាន់​ថា ថោកទាប​ ការ​ប្រកាន់​ថា​ មានគុណ​វិសេស​ក្នុង​ខ្លួន​ ការ​ប្រកាន់​ថា​ អញ​មាន (ខន្ធ​គ្រប់គ្រាន់​) ការ​ប្រកាន់​ខុស។ មា​នះ​ដោយ​ចំណែក​ ៨ គឺ​បុ​គ្គ​លញុំាង​ការ​ក្រអឺតក្រអោង​ឲ្យ​កើត​ ព្រោះ​លាភៈ​ ញុំាង​ការ​ប្រកាន់​ថោកទាប​ឲ្យ​កើត​ ព្រោះ​មិន​មានលាភ​ ញុំាង​ការក្រ​អឺត​ក្រអោង​ឲ្យ​កើត​ ព្រោះ​យស​ ញុំាង​ការ​ប្រកាន់​ថោកទាប​ឲ្យ​កើត​ ព្រោះ​មិន​មានយស​ ញុំាង​ការក្រ​អឺ​តក្រអោង​ឲ្យ​កើត​ ព្រោះ​បសំសា​ ញុំាង​ការ​ប្រកាន់​ថោកទាប​ឲ្យ​កើត​ ព្រោះ​និន្ទា​ ញុំាង​ការក្រ​អឺត​ក្រអោង​ឲ្យ​កើត​ ព្រោះ​សុខ​ ញុំាង​ការ​ប្រកាន់​ថោកទាប​ឲ្យ​កើត​ ព្រោះ​ទុក្ខ។ មា​នះ​ដោយ​ចំណែក​ ៩ គឺ​បុគ្គល​ប្រសើរ​ មាន​សេចក្តី​ប្រកាន់​ថា​ អញ​ជា​បុគ្គល​ប្រសើរ​ បុគ្គល​ប្រសើរ​ មាន​សេចក្តី​ប្រកាន់​ថា​ អញ​ជា​បុគ្គល​ស្មើ​ បុគ្គល​ប្រសើរ​ មាន​សេចក្តី​ប្រកាន់​ថា​ អញ​ជា​បុគ្គល​ថោកទាប​ បុគ្គល​ស្មើ​ មាន​សេចក្តី​ប្រកាន់​ថា​ អញ​ជា​បុគ្គល​ប្រសើរ​ បុគ្គល​ស្មើ​ មាន​សេចក្តី​ប្រកាន់​ថា​ អញ​ជា​បុគ្គល​ស្មើ​ បុគ្គល​ស្មើ​ មាន​សេចក្តី​ប្រកាន់​ថា​ អញ​ជា​បុគ្គល​ថោកទាប​ បុគ្គល​ថោក​ទាប​ មាន​សេចក្តី​ប្រកាន់​ថា​ អញ​ជា​បុគ្គល​ប្រសើរ​ បុគ្គល​ថោកទាប​ មាន​សេចក្តី​ប្រកាន់​ថា​ អញ​ជា​បុគ្គល​ស្មើ​ បុគ្គល​ថោកទាប
ថយ | ទំព័រទី ១៤៩ | បន្ទាប់