ប្រព្រឹត្តវត្តព្រះអាទិត្យក៏មាន ប្រព្រឹត្តវត្តព្រះឥន្រ្ទក៏មាន ប្រព្រឹត្តវត្តព្រះព្រហ្មក៏មាន ប្រព្រឹត្តវត្តទេព្តាក៏មាន ប្រព្រឹត្តវត្តសំពះទិសក៏មាន។ សមណព្រាហ្មណ៍ទាំងឡាយនេះ ជាអ្នកប្រកាន់សេចក្តីបរិសុទ្ធិដោយវត្ត សមណព្រាហ្មណ៍ទាំងនោះ រមែងជឿសេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ព្រោះវត្ត។
មានសមណព្រាហ្មណ៍ពួកខ្លះ អ្នកប្រកាន់សេចក្តីបរិសុទ្ធិដោយអារម្មណ៍ដែលប៉ះពាល់។ សមណព្រាហ្មណ៍ទាំងនោះ ក្រោកឡើងអំពីព្រលឹម ស្ទាបប្រថពី ស្ទាបស្មៅស្រស់ ស្ទាបអាចម៍គោ ស្ទាបអណ្តើក ជាន់នូវបណ្តាញ (ដែក) ស្ទាបរទេះដែលពេញដោយល្ង ស៊ីល្ងដែលជាមង្គល លាបប្រេងមង្គល ស៊ីឈើស្ទន់មង្គល ងូតដោយដីស្អិតមង្គល ស្លៀកសំពត់មង្គល ជួតឈ្នួតមង្គល។ សមណព្រាហ្មណ៍ទាំងនេះ ជាអ្នកប្រកាន់សេចក្តីបរិសុទ្ធិ ដោយអារម្មណ៍ដែលប៉ះពាល់ សមណព្រាហ្មណ៍ទាំងនោះ រមែងជឿសេចក្តីស្អាត ស្អាតវិសេស ស្អាតជុំវិញ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយអារម្មណ៍ដែលប៉ះពាល់។
ពាក្យថា ព្រាហ្មណ៍មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះផ្លូវដទៃ