ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ថា​ សង្ខារ​ទាំងឡាយ​ (កើត​) ព្រោះ​អវិជ្ជា​ជា​បច្ច័យ។ ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ថា​ វិញ្ញាណ​ (កើត​) ព្រោះ​សង្ខារ​ជា​បច្ច័យ។ នាម និង​រូប​ (កើត​) ព្រោះ​វិញ្ញាណ​ជា​បច្ច័យ។ អាយតនៈ​ ៦ (កើត​) ព្រោះ​នាមរូប​ជា​បច្ច័យ។ ផស្សៈ​ (កើត​) ព្រោះ​អាយតនៈ​ ៦ ជា​បច្ច័យ។ វេទនា​ (កើត​) ព្រោះ​ផស្សៈ​ជា​បច្ច័យ។ តណ្ហា​ (កើត​) ព្រោះ​វេទនា​ជា​បច្ច័យ។ ឧបាទាន​ (កើត​) ព្រោះ​តណ្ហា​ជា​បច្ច័យ។ ភព​ (កើត​) ព្រោះ​ឧបាទាន​ជា​បច្ច័យ។ ជាតិ​ (កើត​) ព្រោះ​ភព​ជា​បច្ច័យ។ ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ថា​ ជរា​ និង​មរណៈ​ (កើត​) ព្រោះ​ជាតិ​ជា​បច្ច័យ។ ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ថា​ កិរិយា​រលត់​សង្ខារ​ ព្រោះ​ការ​រលត់​អវិជ្ជា។ ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ថា​ កិរិយា​រលត់វិញ្ញាណ​ ព្រោះ​ការ​រលត់​សង្ខារ។ កិរិយា​រលត់​នាម​ និង​រូប​ ព្រោះ​ការ​រលត់វិញ្ញាណ។ កិរិយា​រលត់​អាយតនៈ​ ៦ ព្រោះ​ការ​រលត់​នាម​ និង​រូប។ កិរិយា​រលត់​ផស្សៈ​ ព្រោះ​ការ​រលត់​អាយតនៈ​ ៦។ កិរិយា​រលត់​វេទនា​ ព្រោះ​ការ​រលត់​ផស្សៈ។ កិរិយា​រលត់​តណ្ហា​ ព្រោះ​ការ​រលត់​វេទនា។ កិរិយា​រលត់​ឧបាទាន​ ព្រោះ​ការ​រលត់​តណ្ហា។ កិរិយា​រលត់​ភព​ ព្រោះ​ការ​រលត់​ឧបាទាន។ កិរិយា​រលត់​ជាតិ​ ព្រោះ​ការ​រលត់​ភព។ ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ថា​ កិរិយា​រលត់​ជរា និ​ងមរណៈ​ ព្រោះ​ការ​រលត់​ជាតិ។
ថយ | ទំព័រទី ១៧៧ | បន្ទាប់