វិចិកិច្ឆា​ ជា​សេនា​ទី​ ៧ របស់​អ្នក​ ការ​លុបគុណ​ និង​សេចក្តី​រឹងត្អឹង ជា​សេនា​ទី​ ៨ របស់​អ្នក​ លាភ​ សេចក្តី​សរសើរ​ និង​សក្ការៈ​ (ជា​សេនា​ទី​ ៩) យស​ដែល​បុគ្គល​បាន​មក​ដោយ​ការ​ខុស​ បុគ្គល​ដែល​លើកតម្កើង​ខ្លួនឯង​ ទាំង​មើលងាយ​អ្នកដទៃ​ (នេះ​ជា​) សេនា​ទី​ ១០​ ម្នាល​មារ​ នេះ​ជា​សេនា​របស់​អ្នកឯង​ដែល​មានធម៌​ខ្មៅ​ ជា​សេនា​តែង​បៀត​បៀន​ (នូវ​ពួក​សមណព្រាហ្មណ៍​) បុគ្គល​មិន​ក្លៀវក្លា​ មិន​អាច​ឈ្នះ​នូវ​សេនា​នោះ​ទេ​ (លុះតែ​បុគ្គល​ក្លៀវក្លា​) ទើប​ឈ្នះហើយ​បាន​សុខ។

 កាលណា​ មារសេនា​ទាំងពួង​ និង​កិលេស​ជាស​ត្រូវ​ទាំងពួង​ ដែល​បុគ្គល​ណា​ ឈ្នះ​ ផ្ចាញ់​ បំ​បា​ក់​ កំទេច​ ធ្វើឲ្យ​មានមុខ​ងាក​ចេញ​ ដោយ​អរិយមគ្គ​ទាំង​ ៤ បាន​ហើយ​ បុគ្គល​នោះ​ លោក​ហៅថា​ អ្នកមាន​សេនា​ទៅ​ប្រាស​ហើយ។ បុគ្គល​នោះ​ មាន​សេនា​ទៅ​ប្រាស​ក្នុង​អារម្មណ៍​ដែល​ឃើញ​ មាន​សេនា​ទៅ​បា្រស​ក្នុង​អារម្មណ៍​ដែល​ឮ មាន​សេនា​ទៅ​ប្រាស​ក្នុង​អារម្មណ៍​ដែល​ប៉ះពាល់​ មាន​សេនា​ទៅ​បា្រស​ក្នុង​អារម្មណ៍​ដែល​ដឹង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នកប្រាជ្ញ​នោះ​ មាន​សេនា​ទៅ​បា្រ​សហើយ​ ក្នុង​ធម៌​ទាំងពួង​ទាំងឡាយ​ គឺ​អារម្មណ៍​ណាមួយ​ ដែល​លោក​ឃើញ​ហើយ​ក្តី​ ឮហើយ​ក្តី​ ប៉ះពាល់​ហើយ​ក្តី។
ថយ | ទំព័រទី ១៨១ | បន្ទាប់