ការ​បៀត​បៀន​ ព្រោះ​ទិដ្ឋិ​ទាំងឡាយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រោះហេតុនោះ​ សត្វ​មិន​កន្លង​វិវាទ​ទាំងឡាយ​បានទេ។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
សត្វ​ក្នុង​លោក​ ត្រាំ​ក្នុង​ទិដ្ឋិ​ទាំងឡាយ​ (របស់​ខ្លួន​) ថា​ ក្រៃលែង​ រមែង​ធ្វើ​នូវ​របស់​ណា​ឲ្យលើស​លុប​ ក៏​ពោល​នូវ​របស់​ទាំងអស់​ដទៃ​ (អំពី​របស់​ខ្លួន​) នោះ​ថា​ ថោកទាប​ ព្រោះហេតុនោះ​ សត្វ​មិន​កន្លង​វិវាទ​ទាំងឡាយ​បានទេ។
[១៥១​] បុគ្គល​ឃើញ​អានិសង្ស​ណា​ ចំពោះខ្លួន​ ក្នុង​អារម្មណ៍​ដែល​ឃើញ ដែល​ឮ ដែល​ប៉ះពាល់​ហើយ​ ឬក្នុង​សីល និង​វត្ត​ បុគ្គល​នោះ​ ក៏​ប្រកាន់​អានិសង្ស​នោះ​ក្នុង​ទិ​ដ្ឋិ​នោះ រមែង​យល់ឃើញ​សភាព​ដទៃ​ទាំងអស់​ថា ថោកទាប។

 [១៥២​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​ឃើញ​អានិសង្ស​ណា​ ចំពោះខ្លួន​ក្នុង​អារម្មណ៍​ដែល​ឃើញ​ ដែល​ឮ ដែល​ប៉ះពាល់​ហើយ​ ឬក្នុង​សីល​ និង​វត្ត ត្រង់​ពាក្យ​ថា​ អានិសង្ស​ណា​ ចំពោះខ្លួន​ គឺ​អានិសង្ស​ណាមួយ​ ចំពោះខ្លួន។ ទិដ្ឋិ​ លោក​ហៅថា​ ខ្លួន។ បុគ្គល​ឃើញ​អានិសង្ស​នៃ​ទិដ្ឋិ​របស់​ខ្លួន​ ២ យ៉ាងគឺ​ ទិដ្ឋ​ធម្មិកា​និ​សង្ស​ ១ សម្ប​រាយិ​កា​និ​សង្ស​ ១។
 ទិ​ដ្ឋ​ធម្មិកា​និ​សង្ស​នៃ​ទិដ្ឋិ​ តើ​ដូចម្តេច។ គ្រូ​ជា​អ្នក​ប្រកប​ដោយ​ទិដ្ឋិ​ណា​ ​ពួក​សាវ័ក​ ក៏​ជា​អ្នក​ប្រកប​ដោយ​ទិដ្ឋិ​នោះ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់