ប្រកបដោយ​លទ្ធិ​ផ្សេង​ៗ អាស្រ័យ​ទិដ្ឋិ​និស្ស័យ​ផ្សេង​ ៗ កាល​លុះ​នូវ​ឆន្ទាគតិ​ លុះ​នូវ​ទោសាគតិ​ លុះ​នូវ​មោហាគតិ​ លុះ​នូវ​ភយាគតិ​ បុគ្គល​នោះ​ មិន​លុះ​នូវ​ឆន្ទាគតិ​ មិន​លុះ​នូវ​ទោសាគតិ​ មិន​លុះ​នូវ​មោហាគតិ​ មិន​លុះ​នូវ​ភយាគតិ​ មិន​លុះដោយ​អំណាច​រាគៈ​ មិន​លុះដោយ​អំណាច​ទោសៈ​ មិន​លុះដោយ​អំណាច​មោហៈ​ មិន​លុះដោយ​អំណាច​មា​នះ​ មិន​លុះដោយ​អំណាច​ទិដ្ឋិ​ មិន​លុះដោយ​អំណាច​ឧទ្ធច្ចៈ​ មិន​លុះដោយ​អំណាច​វិចិកិច្ឆា​ មិន​លុះដោយ​អំណាច​អនុស័យ​ គឺ​ធម៌​ជា​ពួក​ទាំងឡាយ​នាំទៅ​ នាំ​យក​ទៅ​ បន្សាត់​ទៅ​ ដឹកនាំ​ទៅ​មិនបាន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) កាល​សត្វ​យល់​បែក​គ្នា​ផ្សេង​ៗ បុគ្គល​នោះ​ឯង​ មិន​លុះ​តាម​ពួក។
 [១៦៧​] ពាក្យ​ថា​ បុគ្គល​នោះ​ មិន​ត្រឡប់​មកកាន់​ទិដ្ឋិ​ណា​មួយ​ឡើយ​ គឺ​ទិដ្ឋិ​ ៦២​ បុគ្គល​នោះ​លះបង់​ហើយ​ ផ្តាច់​បង់​ហើយ​ រម្ងាប់​ហើយ​ គ្រប​សង្កត់​ហើយ​ ធ្វើ​មិន​គួរឲ្យ​កើត​ ដុត​បំផ្លាញ​ដោយ​ភ្លើង​ គឺ​ញាណ​ហើយ​ បុគ្គល​នោះ​មិន​ត្រឡប់​មក​ មិន​ងាក​មកកាន់​ ទិដ្ឋិ​ណាមួយ​ទេ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​ មិន​ត្រឡប់​មកកាន់​ទិដ្ឋិ​ណាមួយ​ឡើយ។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
ថយ | ទំព័រទី ២០៥ | បន្ទាប់