តណ្ហា លោក​ហៅថា​ ការ​ដំ​កល់​ទុក​ បាន​ដល់​សេចក្តី​ត្រេកអរ​ សេចក្តី​ត្រេកអរ​ដ៏​មាន​កម្លាំង។បេ។ អភិជ្ឈា​ លោភៈ​ អកុសលមូល។ ពាក្យ​ថា​ ដើម្បី​ភព​តូច​ និង​ភព​ធំ​ គឺ​ដើម្បី​កម្ម​ភព​ បុ​នព្ភព​ ឈ្មោះថា​ភព​តូច​និង​ភព​ធំ​ គឺថា​ដើម្បី​កាមភព​ កម្ម​ភព​ កាមភព​ បុ​នព្ភព​ រូបភព​ កម្ម​ភព​ រូបភព​ បុ​នព្ភព​ អរូបភព​ កម្ម​ភព​ អរូបភព​ បុ​នព្ភព​ គឺថា​ដើម្បី​ការ​កើត​រឿយ​ ៗ ការ​ទៅ​រឿយ​ ៗ ឧប​បត្តិ​រឿយ​ ៗ បដិសន្ធិ​រឿយ​ ៗ ការ​ញុំាង​អត្តភាព​ ឲ្យ​កើត​រឿយ​ ៗ។ ពាក្យ​ថា​ លោក​នេះ​ គឺ​អត្តភាព​របស់​ខ្លួន។ ពាក្យ​ថា​ លោក​ដទៃ​ គឺ​អត្តភាព​របស់​បុគ្គល​ដទៃ។ ពាក្យ​ថា​ លោក​នេះ​ គឺ​រូប​ វេទនា​ សញ្ញា​ សង្ខារ​ វិ​ញាណ​របស់​ខ្លួន។ ពាក្យ​ថា​លោក​ដទៃ​ គឺ​ រូប​ វេទនា​ សញ្ញា​ សង្ខារ​ វិញ្ញាណ​របស់​បុគ្គល​ដទៃ។ ពាក្យ​ថា​ លោក​នេះ​ គឺ​ អាយតនៈ​ខាងក្នុង​ ៦។ ពាក្យ​ថា​ លោក​ដទៃ​ គឺ​អាយតនៈ​ខាងក្រៅ​ ៦។ ពាក្យ​ថា​ លោក​នេះ​ គឺ​មនុស្សលោក។ ពាក្យ​ថា​ លោក​ដទៃ​ គឺ​ទេវលោក។ ពាក្យ​ថា​ លោក​នេះ​ គឺ​ កាមធាតុ។ ពាក្យ​ថា​ លោក​ដទៃ​ គឺ​រូបធាតុ​ អរូប​ធាតុ។ ពាក្យ​ថា​ លោក​នេះ​ គឺ​កាមធាតុ​ រូបធាតុ។ ពាក្យ​ថា​ លោក​ដទៃ​ គឺ​អរូបធាតុ។
ថយ | ទំព័រទី ២០៧ | បន្ទាប់