ទុក្ខ​រមែង​ជាប់​តាម​បុគ្គល​នោះ ព្រោះ​អន្តរាយ​នោះ​ ដូចជា​ទឹក កាល​ជ្រាបចូល​កាន់​នាវា ដែល​បែកធ្លាយ។

 [២១​] អធិប្បាយ​ពាក្យ​ថា​ កិលេស មិន​មាន​កម្លាំង​ទាំងឡាយ រមែង​សង្កត់សង្កិន​បុគ្គល​នោះ​ ត្រង់​ពាក្យ​ថា​ កិលេស​មិន​មាន​កម្លាំង​ទាំងឡាយ​ គឺ​កិលេស​ទាំងឡាយ​ មិន​មាន​កម្លាំង​ មាន​កម្លាំង​ថយ​ មាន​កម្លាំង​តិច​ មាន​សេចក្តី​ប្រឹងប្រែង​តិច​ ថោកទាប​ ស្តួចស្តើង​ អន់ថយ​ ជ្រោកជ្រាក​ លាមក​ អាក្រក់​ តិចតួច។ កិលេស​ទាំងឡាយ​នោះ​ រមែង​ញាំញី​ ទន្រ្ទាន​ សង្កត់​ គ្រប​សង្កត់​ រួបរឹត​ ឈ្លេចឈ្លី​បុគ្គល​នោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) កិលេស​មិន​មាន​កម្លាំង​ទាំងឡាយ​ រមែង​សង្កត់សង្កិន​បុគ្គល​នោះ​ យ៉ាងនេះ​ខ្លះ។ មួយ​ទៀត​ កិលេស​ទាំងឡាយ​នោះ រមែង​ញាំញី ទន្រ្ទាន​ សង្កត់ គ្រប​សង្កត់​ រួបរឹត​ ឈ្លេចឈ្លី​នូវ​បុគ្គល​មិន​មាន​កម្លាំង​ មាន​កម្លាំង​ថយ​ មាន​កម្លាំង​តិច​ មាន​សេចក្តី​ប្រឹង​ប្រែង​តិច​ ថោកទាប​ ស្តួចស្តើង​ អន់ថយ​ ជ្រោកជ្រាក​ លាមក​ អាក្រក់​ តិចតួច​ នូវ​បុ​គ្គ​លដែល​មិន​មាន​កម្លាំង​ គឺ​សទ្ធា​ កម្លាំង​គឺ​ព្យា​យា​ម កម្លាំង គឺ​សតិ​ កម្លាំង គឺ​សមាធិ​ កម្លាំង គឺ​បញ្ញា​ កម្លាំង គឺ​ហិរិ​ កម្លាំង គឺ​ឱត្ត​ប្បៈ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) កិលេស​មិន​មាន​កម្លាំង​ទាំងឡាយ​ រមែង​សង្កត់សង្កិន​បុគ្គល​នោះ​ យ៉ាងនេះ​ខ្លះ។
ថយ | ទំព័រទី ២១ | បន្ទាប់