ជរា​សុត្ត​និទ្ទេស​ ទី៦​


[១៨១​] (ព្រះមានព្រះភាគ​ត្រាស់​ថា​) ជីវិត​នេះ​ តិចណាស់​ រមែង​ស្លាប់​ខាង​អាយ​ អំពី​មួយ​រយ​ឆ្នាំ​ បើ​បុគ្គល​ណា​ រស់នៅ​កន្លង​ហួស​ (ពី​មួយ​រយ​ឆ្នាំ​) ទៅ​ បុគ្គល​នោះ​ គង់​ស្លាប់​ព្រោះ​ជរា​ពុំខាន។

 [១៨២​] អធិប្បាយ​ពាក្យ​ថា​ ជីវិត​នេះ​តិចណាស់​ ត្រង់​ពាក្យ​ថា​ ជីវិត​គឺ​អាយុ ការ​តាំងនៅ​ ការរស់នៅ​ ការ​ញុំាង​អត្តភាព​ឲ្យ​រស់នៅ​ ការ​ដើរទៅ​ កា​រប្រ​ព្រឹ​ត្តិ​ទៅ​ ការ​រក្សា​ ជីវិត​ ជីវិតិន្រ្ទិយ។ មួយទៀត​ ជិ​វិត​តិច​ ជីវិត​ស្តួចស្តើង​ ដោយហេតុ​ពីរ​ គឺ​ជីវិត​តិច​ ព្រោះ​ជា​ធម្មជាត​តាំងនៅ​តិច​ ១ ជីវិត​តិច​ ព្រោះ​កិច្ច​របស់​ខ្លួន​តិច​ ១។
 ជីវិត​តិច​ ព្រោះ​ធម្មជាត​តាំងនៅ​តិច​ តើ​ដូចម្តេច។ សត្វ​ដែល​រស់នៅ​ហើយ​ ក្នុង​ខណៈ​ចិត្តជា​អតីត​ មិន​កំពុង​រស់នៅ​ក្នុង​បច្ចុប្បន្ន​ និង​មិន​រស់នៅ​ក្នុង​អនាគត​ទេ។ សត្វ​នឹង​រស់នៅ​ក្នុង​ខណៈ​ចិត្តជា​អនាគត​ មិន​កំពុង​រស់នៅ​ក្នុង​បច្ចុប្បន្ន​ មិន​រស់នៅ​ហើយ​ ក្នុង​អតីត​ទេ។ សត្វ​កំពុង​រស់នៅ​ក្នុង​ខណៈ​ចិត្ត​ជា​បច្ចុប្បន្ន​ មិនបាន​រស់នៅ​ហើយ​ក្នុង​អតីត​ និង​មិន​រស់នៅ​ក្នុង​អនាគត​ទេ។
 ជីវិត​ អត្តភាព​ សុខ និង​ទុក្ខ​ទាំងអស់​ ប្រកបដោយ​ខណៈ​ចិត្ត​តែមួយ​ ព្រោះ​ខណៈ​ ប្រព្រឹត្តទៅ​រហ័ស​
ថយ | ទំព័រទី ២២១ | បន្ទាប់