ធម្មជាតិ​ណា​ជា​គ្រឿង​ប្រកប​ ធម្មជាតិ​នោះ​ ក៏​មាន​កម្លាំង​ថយ។ ធម៌​ទាំងនេះ​ មាន​កម្លាំង​ថយ​ជានិច្ច​ដល់គ្នា​នឹងគ្នា។ ធម៌​ទាំង​នេះ​ មិន​ឱន​រកគ្នា​នឹងគ្នា។ ធម៌​ទាំងនេះ​ ញុំាង​គ្នានឹងគ្នា​ឲ្យ​ធ្លាក់ចុះ។ ព្រោះ​មិនបានជា​ទីពឹង​ដល់គ្នា​នឹងគ្នា។ មួយទៀត ធម៌​ទាំងនេះ មិន​តំ​កល់​ទុក​នូវ​គ្នានឹងគ្នា។ សូម្បី​ធម៌​ណា ជា​អ្នកបង្កើត​ ធម៌​នោះ​ក៏​មិន​មាន។ ធម៌​ណាមួយ មិនមែន​វិនាស ដោយ​ធម៌​ណាមួយ​ទេ។ ព្រោះថា ធម៌​ទាំងនេះ​ បែកធ្លាយ​ទៅ​ដោយ​ប្រការ​ទាំងពួង។ ធម៌​ទាំងនេះ កើត​ហើយ ព្រោះ​ហេតុ និ​ងបច្ច័យ​អំពី​មុន។ ហេតុ និ​ងបច្ច័យ​ទាំងឡាយ​ណា​ ដែល​ឲ្យ​កើត​មុន ហេតុ និ​ងបច្ច័យ​ទាំងនោះ ក៏​ស្លាប់​មុន​ទៅ​ហើយ។ ធម៌​ទាំងឡាយ​ខាងដើម​ និ​ងខាងចុង​ មិនបាន​ឃើញ​គ្នានឹងគ្នា ក្នុង​កាលណា​មួយ​ឡើយ។ ជីវិត​តិច ព្រោះ​កិច្ច​របស់​ខ្លួន​តិច​ យ៉ាងនេះ។
 មួយទៀត ពួ​កមនុស្ស​ មានជីវិត​តិច ជីវិត​ស្តួចស្តើង ជីវិត​ខ្លី ជី​វិត​មាន​ក្នុង​មួយ​ខណៈ​ ជីវិត​រហ័ស​ ជីវិត​ឆាប់​ ជីវិត​មិន​មាំមួន​ ជីវិត​មិន​ឋិតនៅ​យូរ​ បើ​ប្រៀបផ្ទឹម​នឹង​ជីវិត​របស់​ពួក​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រា​ជិ​កា។ របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស។ របស់​ទេវតា​ជាន់​យាមៈ។ របស់​ទេវតា​ជាន់​តុសិត។ របស់​ទេវតា​ជាន់​និម្មានរតី។ របស់​ទេវតា​ជាន់​បរនិម្មិតវសវត្តី។ ​ពួក​មនុស្ស​មានជីវិត​តិច​ ជីវិត​ស្តួចស្តើង​ ជីវិត​ថោកថយ​ ជីវិត​មាន​ក្នុង​មួយខណៈ​
ថយ | ទំព័រទី ២២៤ | បន្ទាប់