សត្វ​រមែង​ច្យុត​ ស្លាប់​ បាត់បង់​ វិនាស​ ក្នុង​កាល​ជា​ឃនៈ​ ក៏​មាន។ សត្វ​រមែង​ច្យុត​ ស្លាប់​ បាត់បង់​ វិនាស​ ក្នុង​កាល​ជា​បញ្ចសាខា​ ក៏​មាន។ សត្វ​គ្រាន់តែ​មានកំណើត​ ច្យុត​ ស្លាប់​ បាត់បង់​ វិនាស​ទៅវិញ​ ក៏​មាន។ សត្វ​រមែង​ច្យុត​ ស្លាប់​ បាត់បង់​ វិនាស​ ក្នុង​ផ្ទះ​ជា​ទីប្រសូត​ ក៏​មាន។ សត្វ​កើត​បាន​កន្លះ​ខែ​ ច្យុត​ ស្លាប់​ បាត់បង់​ វិនាស​ទៅវិញ​ ក៏​មាន។ សត្វ​កើត​បាន​ ១ ខែ​ ច្យុត​ ស្លាប់​ បាត់បង់​ វិនាស​ទៅវិញ ក៏​មាន។ សត្វ​កើត​បាន​ ២ ខែ​ខ្លះ​ បាន​ ៣ ខែ​ខ្លះ​ បាន​ ៤ ខែ​ខ្លះ​ បាន​ ៥ ខែ​ខ្លះ​ ច្យុត​ ស្លាប់​ បាត់បង់​ វិនាស​ទៅវិញ​ ក៏​មាន។ សត្វ​កើត​បាន​ ៦ ខែ​ខ្លះ​ ៧ ខែ​ខ្លះ​ ៨ ខែ​ខ្លះ​ ៩ ខែ​ខ្លះ​ ១០​ ខែ​ខ្លះ​ ១ ឆ្នាំ​ខ្លះ​ ច្យុត​ ស្លាប់​ បាត់បង់​ វិនាស​ទៅវិញ​ ក៏​មាន។ សត្វ​កើត​បាន​ ២ ឆ្នាំ​ខ្លះ​ ៣ ឆ្នាំ​ខ្លះ​ ៤ ឆ្នាំ​ខ្លះ​ ៥ ឆ្នាំ​ខ្លះ​ ៦ ឆ្នាំ​ខ្លះ​ ៧ ឆ្នាំ​ខ្លះ​ ៨ ឆ្នាំ​ខ្លះ​ ៩ ឆ្នាំ​ខ្លះ​ ១០​ ឆ្នាំ​ខ្លះ​ ២០​ ឆ្នាំ​ខ្លះ​ ៣០​ ឆ្នាំ​ខ្លះ​ ៤០​ ឆ្នាំ​ខ្លះ​ ៥០​ ឆ្នាំ​ខ្លះ​ ៦០​ ឆ្នាំ​ខ្លះ​ ៧០​ ឆ្នាំ​ខ្លះ​ ៨០​ ឆ្នាំ​ខ្លះ​ ៩០​ ឆ្នាំ​ខ្លះ​ ច្យុ​ត ស្លាប់​ បាត់បង់​ វិនាស​ ទៅវិញ​ ក៏​មាន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​រមែង​ស្លាប់​ខាងអាយ​ អំពី​មួយ​រយ​ឆ្នាំ។
ថយ | ទំព័រទី ២២៦ | បន្ទាប់