ការ​ហួងហែង​ទាំងឡាយ​ ជាស​ភាព​ទៀង មាំមួន ឋិតថេរ មិន​ប្រែប្រួល​ជា​ធម្មតា​ ឥតមាន មិនដែល​មាន មិន​មា​នបា្រ​កដ មិនកើត​មាន​ទេ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ការ​ហួងហែង​ទាំងឡាយ​ ពុំមែន​ជា​ការ​ទៀងទាត់​ទេ។
 [១៨៩​] ពាក្យ​ថា​ វត្តុ​នេះ​មាន​សភាព​ព្រា​ត់​បា្រស​ដោយពិត​ គឺ​ភា​វៈ​ផ្សេង​ៗ ភាវៈ​ព្រា​ត់​បា្រស​ ភាវៈ​ទៅជា​យ៉ាង​ដទៃ​ កាល​មាន​ កាល​កាន់​ព្រម​ កាល​កើតមាន។ សម​ដូច​ពាក្យ​នេះ​ ដែល​ព្រះមានបុណ្យ​ត្រាស់​ហើយ​ថា​ ម្នាល​អានន្ទ​ មិន​គួរ​ទេ​ អ្នក​កុំ​សោក​ កុំ​ខ្សឹក​ខ្សួល​ឡើយ​ ម្នាល​អានន្ទ​ ក្រែង​តថាគត​បាន​ពោល​ហើយ​ ក្នុង​កាលមុន​ នូវ​ពាក្យ​នេះ​ថា​ ភា​វៈ​ផ្សេង​ៗ ភាវៈ​ព្រា​ត់​បា្រស​ ភាវៈ​ជា​យ៉ាង​ដទៃ​ ចាក​សត្វ និង​សង្ខារ​ទាំងពួង​ ជាទី​ស្រឡាញ់​ពេញចិត្ត​ដូច្នេះ​ឬ ម្នាល​អានន្ទ​ បុគ្គល​គប្បី​បាន​នូវ​ហេតុ​នោះ​ ក្នុង​សត្វ​ និង​សង្ខារ​ទាំងនោះ​ អំពី​ទីណា​ថា​ វត្ថុ​ណា​កើត​ហើយ​ បា្រ​កដ​ហើយ​ តាក់តែង​ហើយ​ មាន​កិរិយា​វិនាស​ជា​ធម្មតា​ ឱហ្ន៎ វត្ថុ​នោះ​ កុំ​វិនាស​ឡើយ​ ដំណើរ​នោះ មិន​សម​ហេតុ​ទេ។ ព្រោះ​សេចក្តី​ប្រែប្រួល​ជា​យ៉ាង​ដទៃ​ របស់​ខន្ធ​ ធាតុ​ អាយតនៈ​ ដែល​មាន​ក្នុង​កា​លមុនៗ​ ខន្ធ​ ធាតុ​ អាយតនៈ​ ដែល​មាន​ក្នុង​កាល​ខាង​ក្រោយ​ៗ ក៏​រមែង​ប្រព្រឹត្តទៅ​ (ដូចគ្នា​) ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) វត្ថុ​នេះ​មាន​សភាព​ព្រា​ត់​បា្រស​ដោយពិត។
ថយ | ទំព័រទី ២៣១ | បន្ទាប់