សេចក្តី​វិនាស​ទិដ្ឋិ​ប៉ះពាល់​ក្តី​ ប្រកបដោយ​សេចក្តី​វិនាស​ណាមួយ​ក្តី​ ទុក្ខ​ធម៌​ណាមួយ​ប៉ះពាល់​ក្តី។ ពាក្យ​ថា​ សេចក្តី​កំណាញ់​ បាន​ដល់​សេចក្តី​កំណាញ់​ ៥ យ៉ាង​ គឺ​សេចក្តី​កំណាញ់​អាវាស​ ១ សេចក្តី​កំណាញ់​ត្រកូល​ ១ សេចក្តី​កំណាញ់​លាភ​ ១ សេចក្តី​កំណាញ់​វណ្ណៈ​ ១ សេចក្តី​កំណាញ់​ធម៌​ ១ សេចក្តី​កំណាញ់​ អាការ​កំណាញ់​ ភាព​នៃ​ការ​កំណាញ់​ សេច​ក្តី​បា្រ​ថ្នា​ផ្សេង​ៗ ស្មូក​ន្រ្ទឹះ​ ភាព​នៃ​ចិត្ត​រួញ​ ភាព​នៃ​ការ​មិន​យកចិត្តគេ​ណា មាន​សភាព​យ៉ាងនេះ​ នេះ​ហៅថា​ សេចក្តី​កំណាញ់។ មួយទៀត​ សេចក្តី​កំណាញ់​ខន្ធ​ ក៏​ឈ្មោះថា​សេចក្តី​កំណាញ់​ សេចក្តី​កំណាញ់​ធាតុ​ ក៏​ឈ្មោះថា​ សេចក្តី​កំណាញ់​ សេចក្តី​កំណាញ់​អាយតនៈ​ ក៏​ឈ្មោះថា​ សេចក្តី​កំណាញ់​ ការ​គិតតែ​កាន់​យក​នេះ លោក​ហៅថា​ សេចក្តី​កំណាញ់។ តណ្ហា​ លោក​ហៅថា​ ការ​ចង់បាន​ បាន​ដល់​តម្រេក​ តម្រេក​ខ្លាំង។បេ។ ការ​សំឡឹង​រំពៃ​ លោភៈ​ អកុសល​មូល។ ពាក្យ​ថា​ ការ​ហួងហែង​ បាន​ដល់​ការ​ហួងហែង​ ២ គឺ​ ការ​ហួងហែង គឺ​តណ្ហា​ ១ ការ​ហួងហែង​គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ការ​ហួងហែង​គឺ​តណ្ហា។បេ។ នេះ​ការ​ហួង​ហែង​គឺ​ទិដ្ឋិ។ ​ពួក​ជន​មាន​សេចក្តី​រង្កៀស​ ដោយ​ការ​ដណ្តើម​យក​វត្ថុ​ដែល​ហួងហែង​ សោក​ស្តាយ​ក៏​មាន​ សោក​ស្តាយ​វត្ថុ​ដែលគេ​កំពុង​ដណ្តើម​យក​ ក៏​មាន​ សោក​ស្តាយ​វត្ថុ​ដែល​គេ​ដណ្តើម​យក​ហើយ​ ក៏​មាន​ ​ពួក​ជន​មាន​សេចក្តី​រង្កៀស​ដោយ​ការប្រែប្រួល​ នៃ​វត្ថុ​ដែល​ហួងហែង​
ថយ | ទំព័រទី ២៤២ | បន្ទាប់