មុនិ​កាល​ឃើញ​ច្បាស់​នូវ​ទោស​នុ៎ះ​ ក្នុង​វត្ថុ​ដែល​ហួងហែង​ទាំងឡាយ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រោះហេតុនោះ។ ពាក្យ​ថា​ មុនិ​ទាំងឡាយ​ សេចក្តី​ថា​ ញាណ​ ហៅថា​ មោនៈ​ បានខាង​បា្រ​ជ្ញា​ ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង​ ការពិចារណា​ធម៌​ សេចក្តី​យល់ឃើញ​ត្រូវ​ មុនិ​ទាំងឡាយ​ ប្រកបដោយ​ញាណ​នោះ​ ដល់ហើយ​នូវ​ការ​ដឹង។ មោនេយ្យៈ​ មាន​ ៣ គឺ​ កាយមោនេយ្យៈ​ វចី​មោនេយ្យៈ​ មនោ​មោនេយ្យៈ។បេ។ បុគ្គល​ណា​កន្លង​បង់​បណ្តាញ​គឺ​គ្រឿង​ជាប់​ចំពាក់​ បុគ្គល​នោះ​ ហៅថា​មុនិ។ ពាក្យ​ថា​ សេចក្តី​ហួងហែង​ បាន​ដល់​សេចក្តី​ហួងហែង​ ២ គឺ​សេចក្តី​ហួងហែង​គឺ​តណ្ហា​ ១ សេចក្តី​ហួងហែង​គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ សេចក្តី​ហួងហែង​គឺ​តណ្ហា។បេ។ នេះ​ សេចក្តី​ហួងហែង​គឺ​ទិដ្ឋិ។ មុនិ​ទាំងឡាយ​ លះបង់​សេចក្តី​ហួងហែង​គឺ​តណ្ហា​ រលាស់ចោល​សេចក្តី​ហួងហែង​គឺ​ទិដ្ឋិ​ បាន​រង្គាត់​ទៅ​ ត្រាច់​ទៅ​ ដើរទៅ​ សម្រេច​ ប្រព្រឹត្ត​ រក្សា​ ចិញ្ចឹម​ ទំនុក​ បម្រុង។ ពាក្យ​ថា​ អ្នក​ឃើញ​សេចក្តី​ក្សេម​ សេចក្តី​ថា អមត​និព្វាន​ លោក​ហៅថា​ សេចក្តី​ក្សេម​ បានខាង​ការ​រម្ងា​ប់​សង្ខារ​ទាំងពួង​ ការ​រលាស់​ចេញ​នូវ​ឧបធិ​ទាំងពួង​ ការ​អស់​ទៅ​នៃ​តណ្ហា​ សេចក្តី​នឿយ​ណាយ​ សេចក្តី​រលត់​ ព្រះនិព្វាន។ ពាក្យ​ថា​ អ្នក​ឃើញ​ សេចក្តី​ក្សេម​ បាន​សេចក្តី​ថា​ អ្នក​ឃើញ​សេចក្តី​ក្សេម​ អ្នក​ឃើញ​ទីជ្រកកោន​
ថយ | ទំព័រទី ២៤៤ | បន្ទាប់