[២១៥​] អធិប្បាយ​ពាក្យ​ថា​ សេចក្តី​ខ្សឹកខ្សួល​ និង​សេចក្តី​កំណាញ់​មិន​ជាប់​នៅ​ ក្នុង​មុនិ​នោះ​ ដូចជា​វារិ​មិន​ជាប់​នៅ​លើ​ស្លឹក​ (ឈូក​) ត្រង់​ពាក្យ​ថា​ ក្នុង​មុនិ​នោះ​ គឺ​ក្នុង​បុគ្គល​ជា​ព្រះអរហន្ត​ខីណាស្រព។ ពាក្យ​ថា​សេចក្តី​ខ្សឹកខ្សួល​ គឺ​ ការ​យំ​ ការ​យំរៀបរាប់​ អាការ​យំ​ អាការ​យំ​អណ្តឺ​តអណ្តក​ ភាព​នៃ​ការ​យំ​ ភាព​នៃ​ការ​យំរៀបរាប់​ ការ​និយាយ​ ការ​ពោល​ប៉ប៉ាច់​ប៉ប៉ោច​ ការ​ពោល​រវើរវាយ​ ការ​ពោល​រឿយ​ៗ អាការ​ជាទី​ពោល​រឿយ​ៗ ភាព​នៃ​ការ​ពោល​រឿៗ​ របស់​សត្វ​ដែល​ត្រូវ​សេចក្តី​វិនាស​ញាតិ​ប៉ះពាល់​ក្តី​ ត្រូវ​សេចក្តី​វិនាស​ភោគៈ​ប៉ះពាល់​ក្តី​ ត្រូវ​សេចក្តី​វិនាស​ គឺ​រោគ​ប៉ះពាល់​ក្តី​ ត្រូវ​សេចក្តី​វិនាស​សីល​ប៉ះពាល់​ក្តី​ ត្រូវ​សេចក្តី​វិនាស​ទិដ្ឋិ​ប៉ះពាល់​ក្តី​ ប្រកប​ព្រមដោយ​សេចក្តី​វិនាស​ណាមួយ​ ឬត្រូវ​ទុក្ខ​ធម៌​ណាមួយ​ប៉ះពាល់​ក្តី។ ពាក្យ​ថា​ សេចក្តី​កំណាញ់​ បាន​ដល់​សេចក្តី​កំណាញ់​ ៥ យ៉ាងគឺ​សេចក្តី​កំណាញ់​អាវាស​ ១ សេចក្តី​កំណាញ់​ត្រកូល​ ១ សេចក្តី​កំណាញ់​លាភ​ ១ សេចក្តី​កំណាញ់​វណ្ណៈ​ ១ សេចក្តី​កំណាញ់​ធម៌​ ១ សេចក្តី​កំណាញ់ អាការ​កំណាញ់ ភា​ពនៃ​ចិត្ត​កំណាញ់ សេចក្តី​ចង់​មាន​ហួសហេតុ​ ស្មូរ​កន្រ្ទឹស​ ភាព​នៃ​ចិត្ត​រួញ​ ភាព​នៃ​ការ​មិន​យក​ចិត្ត​គេ​ណា​ មាន​សភាព​យ៉ាងនេះ​ នេះ​ហៅថា​ សេចក្តី​កំណាញ់​ មួយទៀត​ សូម្បី​សេចក្តី​កំណាញ់​ខន្ធ​ ក៏​ឈ្មោះថា​ កំណាញ់​ សូម្បី​សេចក្តី​កំណាញ់​ធាតុ​ ក៏​ឈ្មោះថា​ កំណាញ់​
ថយ | ទំព័រទី ២៥៣ | បន្ទាប់