បុគ្គលណា កន្លងបណ្តាញគឺគ្រឿងជាប់ចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ។ ពាក្យថា ជាប់ បានដល់ការជាប់ ២ គឺការជាប់គឺតណ្ហា ១ ការជាប់គឺទិដ្ឋិ ១។បេ។ នេះការជាប់គឺតណ្ហា។បេ។ នេះការជាប់គឺទិដ្ឋិ។ មុនិ លះបង់ការជាប់គឺតណ្ហា រលាស់ចោលការជាប់ គឺទិដ្ឋិ មិនជាប់ក្នុងរូបដែលឃើញ មិនជាប់ក្នុងសំឡេងដែលឮ មិនជាប់ក្នុងផស្សៈ ដែលប៉ះពាល់ មិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ ចេញទៅ រលាស់ចេញ រួចស្រឡះ បា្រសចេញហើយក្នុងអារម្មណ៍ដែលដឹង ជាអ្នកមានចិត្តបា្រសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិមិនជាប់ក្នុងអារម្មណ៍ ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ យ៉ាងនោះ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ដំណក់ទឹក មិនជាប់នៅលើស្លឹកឈូក យ៉ាងណា វារិ មិនជាប់នៅលើផ្កាឈូកយ៉ាងណា មុនិ មិនជាប់ក្នុងអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ក៏យ៉ាងនោះ។
[២២០] បុគ្គលមានបា្រជ្ញាកំចាត់ មិនសំគាល់នូវអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ដោយវត្ថុនោះ មិនបា្រថ្នាសេចក្តីបរិសុទ្ធិដោយហេតុដទៃ បុគ្គលមានប្រាជ្ញាកំចាត់នោះ រមែងមិនត្រេកអរ មិនទ្រាន់។
[២២០] បុគ្គលមានបា្រជ្ញាកំចាត់ មិនសំគាល់នូវអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ដោយវត្ថុនោះ មិនបា្រថ្នាសេចក្តីបរិសុទ្ធិដោយហេតុដទៃ បុគ្គលមានប្រាជ្ញាកំចាត់នោះ រមែងមិនត្រេកអរ មិនទ្រាន់។