ពាក្យថា មេត្តេយ្យៈ គឺជាគោត្រ ការរាប់ ឈ្មោះ បញ្ញត្តិ វោហារ របស់ព្រះថេរៈនោះ ហេតុនោះ (លោកពោល) ថា ព្រះតិស្សមេត្តេយ្យៈមានអាយុ ក្រាបទូលយ៉ាងនេះ។
[២២៧] ពាក្យថា បពិត្រព្រះអង្គទ្រង់និរទុក្ខ សូមព្រះអង្គពោលសេចក្តីចង្អៀតចង្អល់ សេចក្តីថា សូមព្រះអង្គពោល បា្រប់ សំដែង បញ្ញត្ត តាំងទុក បើក ចែករលែក ធ្វើឲ្យរាក់ ប្រកាស នូវសេចក្តីចង្អៀតចង្អល់ សេចក្តីតានតឹង សេចក្តីបៀតបៀន សេចក្តីលំបាក សេចក្តីឧបទ្រព សេចក្តីខ្ទាំងខ្ទាស់ ឲ្យទាន។ ពាក្យថា បពិត្រព្រះអង្គទ្រង់និរទុក្ខនុ៎ះ គឺពាក្យជាទីស្រឡាញ់ ពាក្យជាទីគោរព ពាក្យប្រកបដោយសេចក្តីគោរព ពាក្យថា ព្រះអង្គទ្រង់និរទុក្ខនុ៎ះ ជាពាក្យប្រកបដោយសេចក្តីកោតក្រែង ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គទ្រង់និរទុក្ខ សូមព្រះអង្គពោលសេចក្តីចង្អៀតចង្អល់។
[២២៨] ពាក្យថា ខ្ញុំស្តាប់ពាក្យប្រដៅរបស់ព្រះអង្គ គឺខ្ញុំស្តាប់ ត្រងត្រាប់ រៀន ចំណាំ កំណត់ នូវពាក្យ គន្លងនៃពាក្យ ទេសនា ការប្រៀនប្រដៅរបស់ព្រះអង្គ ហេតុនោះ (លោកពោលថា) ខ្ញុំស្តាប់ពាក្យប្រៀនប្រដៅរបស់ព្រះអង្គ។
[២២៩] អធិប្បាយពាក្យថា សិក្សាក្នុងវិវេក ត្រង់ពាក្យថា វិវេក បានដល់ វិវេក ៣ គឺ កាយវិវេក ចិត្តវិវេក ឧបធិវិវេក។