អន្តរាយ​ ព្រោះ​ហេតុ​អាស្រ័យ​ក្នុង​សរីរៈ​នោះ​ យ៉ាងនេះ​ខ្លះ។
 មួយទៀត​ ពាក្យ​នេះ​ ព្រះមានព្រះភាគ​ ទ្រង់​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ធម៌​ទាំងឡាយ​ ៣ នេះ​ ជា​មន្ទិល​ខាងក្នុង​ ជា​អមិត្ត​ខាងក្នុង​ ជាស​ត្រូវ​ខាងក្នុង​ ជា​ពេជ្ឈ​ឃា​តខាងក្នុង​ ជា​បច្ចាមិត្ត​ខាងក្នុង។ ធម៌​ទាំងឡាយ​ ៣ តើ​ដូច​ម្តេ​ចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ លោភៈ​ ជា​មន្ទិល​ខាងក្នុង​ ជា​អមិត្ត​ខាងក្នុង​ ជាស​ត្រូវ​ខាងក្នុង​ ជា​ពេជ្ឈ​ឃា​តខាងក្នុង​ ជា​បច្ចាមិត្ត​ខាងក្នុង​ ម្នាល​ភិ​ក្នុ​ទាំងឡាយ​ ទោសៈ​ ជា​មន្ទិល​ខាងក្នុង​ ជា​អមិត្ត​ខាងក្នុង​ ជាស​ត្រូវ​ខាង​ក្នុង​ ជា​ពេជ្ឈ​ឃា​តខាងក្នុង​ ជា​បច្ចាមិត្ត​ខាងក្នុង​ ម្នាល​ភិក្ខុ​ទាំងឡាយ​ មោហៈ​ជា​មន្ទិល​ខាងក្នុង​ ជា​អមិត្ត​ខាងក្នុង​ ជាស​ត្រូវ​ខាងក្នុង​ ជា​ពេជ្ឈ​ឃា​តខាងក្នុង​ ជា​បច្ចាមិត្ត​ខាងក្នុង។ ម្នាល​ភិក្ខុ​ទាំងឡាយ​ ធម៌​ ៣ នេះឯង​ ជា​មន្ទិល​ខាងក្នុង​ ជា​អមិត្ត​ខាងក្នុង​ ជាស​ត្រូវ​ខាង​ក្នុង​ ជា​ពេជ្ឈ​ឃា​តខាងក្នុង​ ជា​បច្ចាមិត្ត​ខាងក្នុង។
លោភៈ​ជា​កិ​លេស​ញុំាង​សេចក្តី​វិនាស​ឲ្យ​កើត​ លោភៈ​ជា​កិ​លេស​ញុំាង​ចិត្ត​ឲ្យ​កំរើក​ ភ័យ​កើត​ហើយ​ខាងក្នុង​ ជន​រមែង​មិន​យល់​ច្បាស់​នូវ​ភ័យ​នោះ​ទេ​ បុគ្គល​អ្នក​លោភ​ រមែង​មិនដឹង​អត្ថ បុគ្គល​អ្នក​លោភ​ រមែង​មិនឃើញ​ធម៌​ លោភៈ​គ្រប​សង្កត់​ជន​ណា​ សេចក្តី​ងងឹតឈឹង​សូន្យ​ (នៃ​ជន​នោះ​) ក៏​រមែង​មាន​ក្នុង​កាលនោះ​
ថយ | ទំព័រទី ២៧ | បន្ទាប់