បុគ្គល​នោះ​ ដើរ​តែម្នាក់​ឯង​ ឈរ​តែម្នាក់ឯង​ អង្គុយតែ​ម្នាក់ឯង​ សម្រេចការ​ដេក​តែម្នាក់ឯង​ ចូល​ទៅកាន់​ស្រុក​ ដើម្បី​បិណ្ឌបាត​តែម្នាក់ឯង​ ត្រឡប់មកវិញ​តែម្នាក់ឯង​ អង្គុយ​ក្នុង​ទីស្ងាត់​តែម្នាក់ឯង​ អធិដ្ឋាន​ចង្រ្កម​តែម្នាក់ឯង​ ត្រាច់​ទៅ​ សម្រាក​សម្រាន្ត​ សម្រេច​ឥរិយាបថ ប្រព្រឹត្តទៅ​ រក្សា​ រស់នៅ​ ញុំាង​អត្ត​ភាព​ឲ្យ​ប្រព្រឹត្តទៅ​តែម្នាក់ឯង​ បុគ្គល​ប្រព្រឹត្ត​តែម្នាក់ឯង​ ក្នុង​កាល​មុន​ ដោយ​ការ​លះបង់​ពួក​ យ៉ាងនេះ។
 [២៣៧​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​ណា​ សេព​មេថុនធម្ម​ ឈ្មោះថា​មេថុនធម្ម​ បានខាង​ធម៌​របស់​អសប្បុរស។បេ។ ព្រោះហេតុនោះ​ ទើប​លោក​ហៅថា​ មេថុនធម្ម។ ពាក្យ​ថា​ បុគ្គល​ណា​ សេព​មេថុនធម្ម​ បាន​សេចក្តី​ថា​ បុគ្គល​នោះ​ ពោល​លា​ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ និ​ងសិក្ខា​ ត្រឡប់​ដើម្បី​ភាពជា​បុគ្គល​ថោកទាប​ ហើយ​គប់​រក​ សេពគប់​ សេព​សម្ភព​ សេព​ចំពោះ​មេថុនធម្ម​ក្នុង​សម័យ​ដទៃ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ណា​ សេព​មេថុនធម្ម។
 [២៣៨​] អធិប្បាយ​ពាក្យ​ថា​ ដូចជា​យាន​ដែល​ភ្លូក​ហើយ​ក្នុង​លោក​ ត្រង់​ពាក្យ​ថា​ យាន គឺ​យាន​ទឹម​ដោយ​ដំរី​ យាន​ទឹម​ដោយ​សេះ​ យាន​ទឹម​ដោយ​គោ​ យាន​ទឹម​ដោយ​ពពែ​
ថយ | ទំព័រទី ២៧៥ | បន្ទាប់