។បេ។ ព្រោះ​ហេតុ​នោះ​ ទើប​លោក​ហៅថា​ មេថុនធម្ម។
 ពាក្យ​ថា​ បព្វជិត​ឃើញ​នូវ​ដំណើរ​នុ៎ះហើយ​ គប្បី​សិក្សា​ ដើម្បី​លះបង់​មេថុនធម្ម​ បាន​សេចក្តី​ថា​ បព្វជិត​ គប្បី​សិក្សា​អធិសីល​ផង​ គប្បី​សិក្សា​អធិចិត្ត​ផង​ គប្បី​សិក្សា​អធិប្បញ្ញា​ផង​ ដើម្បី​លះបង់​ ដើម្បី​រម្ងាប់​ ដើម្បី​រលាស់ចោល​ ដើម្បី​រម្ងាប់​នូវ​មេថុនធម្ម។ គប្បី​ពិចារណា​សិក្សា​សិក្ខា​ទាំង​ ៣ នេះ​ គប្បី​ដឹង​សិក្សា​ គប្បី​ឃើញ​សិក្សា​ គប្បី​ពិចារណា​សិក្សា​ គប្បី​អធិដ្ឋាន​ចិត្ត​សិក្សា​ គប្បី​ចុះចិត្តស៊ប់​ដោយ​សទ្ធា​សិក្សា​ គប្បី​ផ្គង​ព្យាយាម​សិក្សា​ គប្បី​តំ​កល់​ស្មារតី​សិក្សា​ គប្បី​តំ​កល់​ចិត្ត​សិក្សា​ គប្បី​ដឹង​ច្បាស់​ដោយ​បា្រ​ជ្ញា​សិក្សា​ គប្បី​ដឹង​ច្បាស់​នូវ​ធម៌​ដែល​គួរ​ដឹង​ច្បាស់​សិក្សា​ គប្បី​កំណត់​ដឹង​ធម៌​ដែល​គួរ​កំណត់​ដឹង​សិក្សា​ គប្បី​លះបង់​ធម៌​ដែល​គួរ​លះបង់​សិក្សា​ គប្បី​ចំរើន​ធម៌​ដែល​គួរ​ចំរើន​សិក្សា​ គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ធម៌​ ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​សិក្សា​ គប្បី​ប្រព្រឹត្តទៅ​ ប្រព្រឹត្ត​ដោយ​ប្រពៃ​ ប្រព្រឹត្ត​កាន់​យក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បព្វជិត​ឃើញ​នូវ​ដំណើរ​នុ៎ះ​ហើយ​ គប្បី​សិក្សា​ ដើម្បី​លះបង់​មេថុនធម្ម។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
ថយ | ទំព័រទី ២៨៣ | បន្ទាប់