ឆ្មា​កាល​ស្វែងរក​កណ្តុរ ក្នុង​ទី​ជា​ចន្លោះ​តំណ​នៃ​ផ្ទះ និង​ទី​ប្រកបដោយ​មន្ទិល ប្រកបដោយ​ភក់ និង​ឆ្នេរ​ រមែង​ក្តៅ​ក្តួល សញ្ជប់សញ្ជឹង ស្រពាប់​ស្រពោន ជ្រុលជ្រប់ យ៉ាងណា លា​ មានការ​ដឹកនាំ​ដាច់​ហើយ (គេ​ប្រើ​មិនកើត​) រមែង​ក្តៅ​ក្តួល សញ្ជប់សញ្ជឹង ស្រពាប់​ស្រពោន​ ជ្រុលជ្រប់ ក្នុង​ទី​ជា​ចន្លោះ​តំណ​នៃ​ផ្ទះ និង​ទី​ប្រកបដោយ​មន្ទិល ប្រកបដោយ​ភក់ និង​ឆ្នេរ យ៉ាងណា បុគ្គល​ជា​អ្នក​ភ្លាត់​នោះ ដែល​ត្រូវ​សេចក្តី​ត្រិះរិះ​ប្រកបដោយ​កាម​ ត្រូវ​សេចក្តី​ត្រិះរិះ​ប្រកបដោយ​ព្យាបាទ​ ត្រូវ​សេ​ចក្តី្ត​ត្រិះរិះ​ប្រកបដោយ​វិហឹសា​ ត្រូវ​សេចក្តី​ត្រិះរិះ​ប្រកបដោយ​ទិដ្ឋិ​ប៉ះពាល់​ គ្រប​សង្កត់​ ជ្រួតជ្រាប​ ប្រកប​ហើយ​ រមែង​ក្តុកក្តួល​ សញ្ជប់​សញ្ជឹង​ ស្រពាប់​ស្រពោន​ ជ្រុលជ្រប់​ដូច​មនុស្សកំព្រា​ ឬដូច​ជា​អ្នក​ល្ងង់​ ឬក៏​ដូចជា​អ្នក​វង្វេងទិស​ យ៉ាងនោះ​ដែរ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បព្វជិត​នោះ​ ដែល​ត្រូវ​សង្កប្បៈ​ទាំងឡាយ​ គ្រប​សង្កត់​ហើយ​ រមែង​សញ្ជប់សញ្ជឹង​ ដូច​មនុស្ស​កំ​ពា្រ។
 [២៤៥​] អធិប្បាយ​ពាក្យ​ថា​ បព្វជិត​មាន​សភាព​ដូច្នោះ​ លុះ​ឮពាក្យសំដី​របស់​ជន​ដទៃ​ហើយ​ ក៏​រមែង​អៀនអន់​ ត្រង់​ពាក្យ​ថា​ ជន​ដទៃ​ បាន​ដល់​ ​ពួក​ជន​ជា​ឧបជ្ឈាយ៍​ក្តី​ អាចារ្យ​ក្តី​ បុគ្គល​មាន​ឧបជ្ឈាយ៍​ស្មើគ្នា​ក្តី​ បុគ្គល​មាន​អាចារ្យ​ស្មើគ្នា​ក្តី​ មិត្ត​ក្តី​ បុគ្គល​ដែល​ធ្លាប់​ឃើញ​គ្នា​ម្តងម្កាល​ក្តី​ បុគ្គល​ដែល​ធ្លាប់​គប់​រកគ្នា​ក្តី​ សំឡាញ់​ក្តី​ ដាស់តឿន​ថា​
ថយ | ទំព័រទី ២៨៥ | បន្ទាប់