មុសាវាទ លោកហៅថា ពាក្យកុហក។ បុគ្គលខ្លះ ក្នុងលោកនេះ ទៅកាន់រោងជាទីប្រជុំក្តី ទៅកាន់បរិស័ទក្តី ទៅក្នុងកណ្តាលញាតិក្តី ទៅក្នុងកណ្តាលពួកក្តី ទៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅសួរយកជាបន្ទាល់ថា ម្នាលបុរសដ៏ចំរើន អ្នកចូរមក អ្នកដឹងហេតុណា ចូរពោលហេតុនោះ។ បុរសនោះ កាលមិនដឹង ពោលថា ខ្ញុំដឹងក្តី កាលដឹងពោលថា ខ្ញុំមិនដឹងក្តី កាលមិនឃើញ ពោលថា ខ្ញុំឃើញក្តី កាលឃើញ ពោលថា ខ្ញុំមិនឃើញក្តី ពោលសម្បជានមុសាវាទ ព្រោះហេតុខ្លួនក្តី ព្រោះហេតុបុគ្គលដទៃក្តី ព្រោះហេតុអាមិសៈបន្តិចបន្តួចក្តី ដោយប្រការដូច្នេះ នេះលោកហៅថា ពាក្យកុហក។ មួយទៀត មុសាវាទ ដោយអាការ ៣ យ៉ាង គឺមុសាវាទរបស់បុគ្គលនោះ ក្នុងកាលមុនថា អាត្មាអញនឹងពោលពាក្យកុហក ១ មុសាវាទរបស់បុគ្គលកំពុងពោលថា អាត្មាអញកំពុងពោលពាក្យកុហក ១ មុសាវាទរបស់បុគ្គលដែលពោលហើយថា អាត្មាអញពោលពាក្យកុហកហើយ ១ មុសាវាទដោយអាការ ៣ នេះ។ មួយវិញទៀត មុសាវាទ មានដោយអាការ ៤ យ៉ាង។ ដោយអាការ ៥ យ៉ាង។ ដោយអាការ ៦ យ៉ាង។ ដោយអាការ ៧ យ៉ាង។ មុសាវាទដោយអាការ ៨ យ៉ាង គឺមុសាវាទនៃបុគ្គលនោះ ក្នុងកាលមុនថា