ថ្លែងយ៉ាងនេះ ដោយប្រការដូច្នេះ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនពោលនូវការស្អាតក្នុងធម៌ដទៃ។
[២៧១] អធិប្បាយពាក្យថា អាស្រ័យសភាវៈណា រមែងពោលថាល្អ ក្នុងសភាវៈនោះ ត្រង់ពាក្យថា អាស្រ័យសភាវៈណា គឺអាស្រ័យ ពឹងផ្អែក ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់នូវគ្រូ ធម៌ដែលគ្រូនោះពោលហើយ គណៈ ទិដ្ឋិ បដិបទា មគ្គណា។ ពាក្យថា ក្នុងសភាវៈនោះ គឺក្នុងទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីគាប់ចិត្តរបស់ខ្លួន លទ្ធិរបស់ខ្លួន។ ពាក្យថា ពោលថាល្អ គឺពោលថាល្អ ពោលថាស្អាត ពោលថាជាបណ្ឌិត ពោលថាជាអ្នកបា្រជ្ញ ពោលថារបស់គួរដឹង ពោលថាជាហេតុ ពោលថាជាលក្ខណៈ ពោលថាជាការណ៍ ពោលថាជាឋានៈ ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) អាស្រ័យសភាវៈណា រមែងពោលថាល្អ ក្នុងសភាវៈនោះ។
[២៧២] ពាក្យថា ពួកសមណព្រាហ្មណ៍ដ៏ច្រើន ជាអ្នកតាំងនៅមាំ ក្នុងពួកសច្ចៈដោយឡែក សេចក្តីថា ពួកសមណព្រាហ្មណ៍ដ៏ច្រើន ជាអ្នកមុតមាំ តាំងនៅ ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់ក្នុងពួកសច្ចៈដោយឡែកដ៏ច្រើន គឺជាអ្នកមុតមាំ តាំងនៅ ជាប់ស្អិត ដល់ស៊ប់ ចុះស៊ប់ ជឿជាក់ថា លោកទៀង នេះជាពាក្យពិត ពាក្យដទៃ ជាមោឃៈ