ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ ត្រាស់​ថា​
ពួក​ជន​ណា​ ប្រកាន់ទិដ្ឋិ​ហើយ រមែង​ទាស់ទែងគ្នា​ មួយទៀត​ តែង​ពោល​ថា​ នេះ​ឯង​ជា​ពាក្យពិត​ អ្នក​ចូរ​ពោល​នឹង​​ពួក​ជន​នោះ​ចុះ​ កាលដែល​វាទៈ​កើត​ហើយ​ កិលេស​ទាំងឡាយ​ណា​ ធ្វើជា​សេនា​តប​ កិលេស​ទាំងឡាយ​នោះ​ មិន​មាន​ក្នុង​ទីនេះ​ទេ។
[៣១២​] មួយទៀត​ ​ពួក​ជន​ណា​ ធ្វើ​សេនា​ឲ្យ​វិនាស​ហើយ​ ប្រព្រឹត្តទៅ​ ​ពួក​ជន​នោះ​ មិន​ប្រទូស្ត​ទិដ្ឋិ​ដោយ​ទិដ្ឋិ​ទាំងឡាយ​ ម្នាល​អ្នកជា​បុ​គ្គ​លក្លៀ​វក្លា​តប​ ការ​ប្រកាន់​ថា​ក្រៃលែង​ ក្នុង​លោក​នេះ​ នៃ​ពួក​ជន​ណា​មិន​មាន​ អ្នក​គប្បី​បានអ្វី​ក្នុង​ពួក​ជន​នោះ។

 [៣១៣​] ពាក្យ​ថា​ មួយទៀត​ ​ពួក​ជន​ណា​ ធ្វើ​សេនា​ឲ្យ​វិនាស​ ហើយ​ប្រព្រឹត្តទៅ​ អធិប្បាយ​ថា​ មារសេនា​ លោក​ហៅថា​ សេនា។ កាយទុច្ចរិត​ ជា​មារសេនា​ វចីទុច្ចរិត​ ជា​មារសេនា​ មនោ​ទុច្ចរិត​ ជា​មារសេនា​ រាគៈ​ជា​មារសេនា​ ទោសៈ​ជា​មារសេនា​ មោហៈ​ជា​មារសេនា​ កោ​ធៈ​ ឧបនាហៈ​ មក្ខៈ​ បលា​សៈ​ ឥស្សា​ មច្ឆរិយៈ​ មាយា​ សា​ថេយ្យៈ​ ថម្ភៈ​ សា​រម្ភៈ​ មា​នះ​ អតិ​មា​នះ​ មទៈ​ បមា​ទៈ​ កិលេស​ទាំងអស់​ ទុច្ចរិត​ទាំងអស់​ ការក្រ​វល់​ក្រវាយ​ទាំងអស់​ សេចក្តី​ក្តៅ​ក្រហាយ​ទាំងអស់​
ថយ | ទំព័រទី ៣៣១ | បន្ទាប់