[៣១៧​] មួយទៀត​ អ្នក​ត្រិះរិះ​ហើយ​មក​ កាល​គិត​នូវ​ទិដ្ឋិ​ទាំងឡាយ​ដោយចិត្ត​ ហើយ​មក​ជួបជុំ​ជាគូ​ នឹង​ព្រះពុទ្ធ​អ្នក​មា​នបា្រ​ជ្ញា​កំចាត់​ អ្នក​មិន​អាច​ដើម្បី​ដល់​នូវ​គូ​ទេ។

 [៣១៨​] អធិប្បាយ​ពាក្យ​ថា​ មួយទៀត​ របស់​បទ​ថា​ មួយទៀត​ អ្នក​ត្រិះរិះ​ហើយ​មក​ ត្រង់​ពាក្យ​ថា​ មួយទៀត​ គឺជា​ពាក្យ​តបទ​ ជា​ពាក្យ​ជាប់​ដោយបទ​ ជា​ពាក្យ​បំពេញ​បទ​ ជា​ពាក្យ​ប្រជុំ​អក្ខរៈ​ ជា​ពាក្យ​សម្រួល​ព្យពា្ជនៈ​ ពាក្យ​ថា​ មួយទៀត​ នុ៎ះ​ជាលំដាប់​បទ។ ពាក្យ​ថា​ ត្រិះរិះ​ហើយ​មក​ គឺ​អ្នក​កាល​ត្រិះរិះ​ ត្រិះ​រិះ​ផ្សេង​ៗ ត្រិះរិះ​ព្រម​ ថា​អាត្មាអញ​នឹង​មានជ័យ​ជំនះ​ឬ ឬថា​អាត្មាអញ​នឹង​បរាជ័យ​ អាត្មាអញ​នឹង​ធ្វើការ​សង្កត់សង្កិន​ដូចម្តេច​ នឹង​ធ្វើការ​ដោះ​តបត​ដូចម្តេច​ នឹង​ធ្វើឲ្យ​វិសេស​ដូចម្តេច​ នឹង​ធ្វើឲ្យ​វិសេស​តប​ដូចម្តេច​ នឹង​ធ្វើឲ្យ​ធ្លុះធ្លាយ​ដូចម្តេច​ នឹង​ធ្វើ​នូវ​ការ​ដោះស្រាយ​ដូចម្តេច​ នឹង​ធ្វើឲ្យ​ដាច់​ដូចម្តេច​ នឹង​ធ្វើឲ្យ​មាន​មណ្ឌល​ដូចម្តេច​ ត្រិះរិះ​ ត្រិះ​រិះ​ផ្សេង​ៗ ត្រិះរិះ​ព្រម​យ៉ាងនេះ​ ហើយ​មក​ ចូល​មក​ ដល់​មក​ មក​ជួបជុំ​ជាមួយនឹង​តថាគត​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មួយទៀត​ អ្នក​ត្រិះរិះ​ហើយ​មក។
 [៣១៩​] អធិប្បាយ​ពាក្យ​ថា​ កាល​គិត​នូវ​ទិ​ដិ្ឋ​ទាំងឡាយ​ ដោយចិត្ត​ ត្រង់​ពាក្យ​ថា​ ចិត្ត​ បាន​ដល់ចិត្ត​ គំ​និ​ត បំណង​ក្នុងចិត្ត​ ហឫទ័យ​
ថយ | ទំព័រទី ៣៣៤ | បន្ទាប់