ទន្សាយ​បាន​មក​ចួប​ មក​ប្រទះ​ ជាគូ​គ្នា​នឹង​ដំរីសារ​ដែល​ចុះប្រេង​ មិន​អាច​ផ្គូ​បាន​យ៉ាងណា​ ចចក​មក​ចួប​ មក​ប្រទះ​ ជាគូ​គ្នា​នឹង​សីហៈ​ជា​មិគរាជ​ មិន​អាច​ផ្គូ​បាន​យ៉ាងណា​ កូនគោ​នៅ​តូច​កំពុង​បៅ​មេ​ បាន​មក​ចួប​ មក​ប្រទះ​ ជាគូ​គ្នា​នឹង​គោឧសភ​ដែល​មាន​បូក​ដ៏​មាំ​ មិន​អាច​ផ្គូ​បាន​យ៉ាងណា​ ក្អែក​បាន​មក​ចួប​ មក​ប្រទះ​ ជាគូ​គ្នា​នឹង​គ្រុឌ​ វេនតេយ្យ​ មិន​អាច​ផ្គូ​បាន​យ៉ាងណា​ មនុស្ស​ចណ្ឌាល​ បាន​មក​ចួប​ មក​ប្រទះ​ ជាគូ​គ្នា​នឹង​ស្តេច​ចក្រពត្តិ​ មិន​អាច​ផ្គូ​បាន​យ៉ាងណា​ បំសុបិសាច​ បាន​មក​ចួប​ មក​ប្រទះ​ ជាគូ​គ្នា​នឹង​ព្រះ​ឥន្រ្ទ​ជា​ស្តេច​ទេវតា​ មិន​អាច​ផ្គូ​បាន​យ៉ាងណា​ អ្នក​ជា​បរិ​ព្វា​ជក មាន​សេចក្តី​ក្លៀវក្លា​ បាន​មក​ចួប​ មក​ប្រទះ​ ជាគូ​គ្នា​នឹង​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​អ្នក​មា​នបា្រ​ជ្ញា​កំចាត់​ មិន​អាច​នឹង​ផ្គូ សាកសួរ​ ចរចា​ទៅមក​ ដល់​នូវ​ការសាកសួរ​ ក៏​យ៉ាងនោះ​ដែរ។ ដំណើរ​នោះ​ ព្រោះ​ហេតុអ្វី។
ថយ | ទំព័រទី ៣៣៧ | បន្ទាប់