ព្រះអង្គ​ជា​បុគ្គល​ប្រសើរ​ ពោល​ធម៌​ ពោល​ដោយ​ប្រការ​ផ្សេង​ៗ ទ្រង់​នាំចេញ​នូវ​ប្រយោជន៍​ ទ្រង់​ឲ្យ​អមតៈ​ ជា​ធម្មស្សាមី​ ជាត​ថា​គត។ ការ​មិនដឹង​ មិន​ឃើញ​ មិន​យល់​ច្បាស់​ មិន​ធ្វើឲ្យ​ជាក់ច្បាស់​ មិន​ប៉ះពាល់​ដោយ​បា្រ​ជ្ញា​នៃ​ព្រះមានព្រះភាគ​នោះ​ មិន​មាន​ទេ។ ធម៌​ទាំងអស់​ ដែល​អាស្រ័យ​អតីត​ អនាគត​ និង​បច្ចុប្បន្ន​ រមែង​មក​កាន់​គន្លង​ចំមុខ​ព្រះ​ញាណ​ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ដោយ​អាការ​សព្វគ្រប់។ ធម្ម​ជា​តអ្វីមួយ​ដែល​គួរ​ដឹង ត្រូវ​ដឹង។ ប្រយោជន៍​ខ្លួន​ផង​ ប្រយោជន៍​បុគ្គល​ដទៃ​ផង​ ប្រយោជន៍​ទាំងពីរ​ផង​ ប្រយោជន៍​ជា​បច្ចុប្បន្ន​ផង​ ប្រយោជន៍​ក្នុង​ខាងមុខ​ផង​ ប្រយោជន៍​រាក់​ផង​ ប្រយោជន៍​ជ្រៅ​ផង​ ប្រយោជន៍​លាក់​ផង​ ប្រយោជន៍​កំបាំង​ផង​ ប្រយោជន៍​ដែល​ត្រូវ​នាំ​ចេញ​ផង​ ប្រយោជន៍​ដែល​នាំចេញ​ហើយ​ផង​ ប្រយោជន៍​មិន​មាន​ទោស​ផង​ ប្រយោជន៍​មិន​មាន​កិលេស​ផង​ ប្រយោជន៍​ផូរផង់​ផង​ ប្រយោជន៍​ដ៏​ក្រៃ​លែ​ងផង​ ធម្មជាត​ទាំង​អស់នោះ​ រមែង​ប្រព្រឹត្តទៅ​ក្នុង​ខាងក្នុង​ពុទ្ធញ្ញាណ។ កាយ​កម្ម​ទាំងអស់​ រមែង​ប្រព្រឹត្ត​ទៅតាម​ព្រះ​ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ វចីកម្ម​ទាំងអស់​ រមែង​ប្រព្រឹត្តទៅ​តាម​ព្រះ​ញាណ​ មនោ​កម្ម​ទាំងអស់​ រមែង​ប្រព្រឹត្តទៅ​តាម​ព្រះ​ញាណ​របស់​ព្រះមានព្រះភាគ។ ព្រះ​ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ មិន​ទើសទាល់​ក្នុង​អតីតកាល
ថយ | ទំព័រទី ៣៣៩ | បន្ទាប់