ចាកទិដ្ឋានុស័យ ចាកវិចិកិច្ឆានុស័យ និងកិលេសដែលឋិតនៅជាមួយនឹងកិលេសទាំងនោះ ភិក្ខុដល់សកទាគាមិ ចិត្តស្ងាត់ចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈ ដ៏គ្រោតគ្រាតផង ចាកកាមរាគានុស័យ ចាកបដិឃានុស័យ យ៉ាងគ្រោតគ្រាត ចាកកិលេសទាំងឡាយដែលឋិតនៅជាមួយនឹងកិលេសទាំងនោះផង ភិក្ខុដល់អនាគាមិ ចិត្តស្ងាត់ចាកកាមរាគសញ្ញោជនៈ ចាកបដិឃសញ្ញោជនៈយ៉ាងល្អិតផង ចាកកាមរាគានុស័យ ចាកបដិឃានុស័យយ៉ាងល្អិតផង ចាកកិលេសទាំងឡាយ ដែលឋិតនៅជាមួយគ្នានឹងកិលេសទាំងនោះផង ភិក្ខុដល់ព្រះអរហត្ត ចិត្តស្ងាត់ចាករូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យផង ចាកកិលេសទាំងឡាយ ដែលឋិតនៅជាមួយនឹងកិលេសទាំងនោះផង ចាកនិមិត្តគ្រប់យ៉ាងខាងក្រៅផង នេះឈ្មោះថា ចិត្តវិវេក។
ឧបធិវិវេក តើដូចម្តេច។ កិលេសទាំងឡាយ ខន្ធទាំងឡាយ និងអភិសង្ខារទាំងឡាយ លោកហៅថា ឧបធិ។ អមតនិពា្វន លោកហៅថា ឧបធិវិវេក បានដល់ការរម្ងាប់សង្ខារទាំងពួង ការលះបង់ឧបធិទាំងពួង ការអស់តណ្ហា ការបា្រសចាករាគៈ ការរលត់ (កងទុក្ខ) ការចេញចាកតណ្ហា នេះឈ្មោះថា ឧបធិវិវេក។