វត្ថុកាម​ តើ​ដូចម្តេច។ រូប​ជាទី​គាប់ចិត្ត​ សំឡេង​ជាទី​គាប់ចិត្ត​ ក្លិន​ជាទី​គាប់ចិត្ត​ រស​ជាទី​គាប់ចិត្ត​ ផ្សព្វ​ជាទី​គាប់ចិត្ត​ កម្រាល​ គ្រឿង​ស្លៀកពាក់​ ខ្ញុំស្រី​ ខ្ញុំប្រុស​ ពពែ​ ចៀម​ មាន់​ ជ្រូក​ ដំរី​ គោ​ សេះ​ លា​ ស្រែ​ ចម្ការ​ បា្រក់​ មាស​ ស្រុក​ និគម​ រាជធានី​ ដែន​ ជនបទ​ បន្ទាយ​ ឃ្លាំង​ និង​វត្ថុ​ដែល​គួរ​ត្រេកអរ​ណាមួយ​ ហៅថា​វត្ថុកាម។ មួយទៀត​ កាម​ទាំងឡាយ​ជា​អតីត​ កាម​ទាំងឡាយ​ជា​អនាគត​ កាម​ទាំងឡាយ​ជា​បច្ចុប្បន្ន​ កាម​ទាំងឡាយ​ ជា​ខាងក្នុង​ កាម​ទាំង​ឡាយ​ជា​ខាងក្រៅ​ កាម​ទាំងឡាយ​ ទាំង​ខាងក្នុង​ខាងក្រៅ​ កាម​ទាំង​ឡាយ​ថោកទាប​ កាម​ទាំងឡាយ​ជា​កណ្តា​ល កាម​ទាំងឡាយ​ដ៏​ឧត្តម​ កាម​ទាំងឡាយ​មាន​ក្នុង​អបាយ​ កាម​ទាំងឡាយ​មាន​ក្នុង​មនុស្ស​ កាម​ទាំងឡាយ​ជា​ទិព្វ​ កាម​ទាំងឡាយ​ ដែល​តាំង​ឡើង​ឯង​ កាម​ទាំងឡាយ​ដែល​ខ្លួន​និម្មិត​ កាម​ទាំងឡាយ​ ដែល​អ្នកដទៃ​និមិ្មត​ កាម​ទាំងឡាយ​ដែលគេ​ហួងហែង​ កាម​ទាំងឡាយ​ដែលគេ​មិន​ហួងហែង​ កាម​ទាំងឡាយ​ដែលគេ​ប្រកាន់​ថា របស់​អញ​ កាម​ទាំងឡាយ​ ដែលគេ​មិន​ប្រកាន់​ថា​របស់​អញ​ ​ពួក​ធម៌​ជា​កាមាវចរ​ទាំងអស់​ក្តី​ ​ពួក​ធម៌​ជា​រូបាវចរ​ទាំងអស់​ក្តី​ ​ពួក​ធម៌​ជា​អរូបាវចរ​ទាំងអស់​ក្តី​ ដែល​ជា​វត្ថុ​នៃ​តណ្ហា​ ជា​អារម្មណ៍​នៃ​តណ្ហា​ ឈ្មោះថា​ កាម​ ដោយ​អត្ថ​ថា គួ​របា្រថ្នា​ ដោយ​អត្ថ​ថា​ គួរ​ត្រេកអរ​ ដោយ​អត្ថ​ថា ជា​ហេតុ​ញុំាង​សេចក្តី​ស្រវឹង​ឲ្យ​កើត​ ទាំងនេះ​ហៅថា​ វត្ថុកាម។
ថយ | ទំព័រទី ៥០ | បន្ទាប់