សេចក្តីត្រេកអរក្នុងការចំរើន អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់ តម្រេក តម្រេកមានកម្លាំង សេចក្តីកួចកាន់ សេចក្តីត្រេកអរ សេចក្តីរីករាយ សេចក្តីរីករាយនឹងតម្រេក តម្រេកដ៏មានកម្លាំងរបស់ចិត្ត សេចក្តីបា្រថ្នា សេចក្តីជ្រប់ចុះ កិរិយាងប់ចុះ សេចក្តីចំពាក់ចិត្ត សេចក្តីចំពាក់មាំ គ្រឿងជាប់ ភក់ កិរិយាស្វែងរក ការលាក់ពុត កិលេសជាតិជាគ្រឿងញុំាងសត្វឲ្យកើត ជាគ្រឿងញុំាងទុក្ខឲ្យកើត ជាគ្រឿងចាក់ស្រេះ កិលេសជាតិដូចជាសំណាញ់ ជាគ្រឿងហូរទៅ ផ្សាយទៅ ក្រសែ គឺតណ្ហា កិលេសជាតិដ៏ទូលាយ ជាគ្រឿងញុំាងអាយុឲ្យវិនាស (របស់សត្វ) ជាគំរប់ពីរ ជាគ្រឿងតំកល់ទុក ជាគ្រឿងនាំសត្វទៅកាន់ភព កិលេសជាតិដូចជាព្រៃធំ ដូចជាព្រៃតូច សេចក្តីស្និទ្ធស្នាល សេចក្តីស្នេហា សេចក្តីអាល័យ សេចក្តីជាប់ចំពាក់ សេចក្តីប៉ុនប៉ង សេចក្តីនឹកជញ្ជឹង ភាពនៃចិត្តនឹកជញ្ជឹង បំណងរូប បំណងសំឡេង បំណងក្លិន បំណងរស បំណងផ្សព្វ បំណងលាភ បំណងទ្រព្យ បំណងកូន បំណងជីវិត ការជាប់ ការជាប់ទួទៅ ការជាប់ក្រៃលែង ការជាប់ កិរិយាជាប់ ភាពនៃចិត្តជាប់ ការជក់ស្អិត កិរិយាជក់ស្អិត ភាពនៃចិត្តជក់ស្អិត ភាពនៃចិត្តរឡិបរឡប់ ភាពនៃចិត្តបា្រថ្នាខ្លាំងក្លា