ជីវិត​ អត្តភាព​ សុខ និង​ទុក្ខ​ទាំងអស់​ ប្រកបដោយ​ខណៈ​ចិត្ត​តែមួយ​ ព្រោះ​ខណៈ​ប្រព្រឹត្តទៅ​រហ័ស​ ​ពួក​ទេវតា​ណា​ ឋិតនៅ​អស់​ ៨៤​,០០០ ក័ល្ប ទេវតា​ទាំងនោះ​ មិនមែន​ប្រកបដោយ​ចិត្តពីរ​ ហើយ​រស់នៅ​ទេ​ ខន្ធ​ទាំងឡាយ​ណា​ របស់​បុគ្គល​ដែល​ស្លាប់​ទៅ​ក្តី​ រស់នៅ​ក្តី​ រលត់​ហើយ​ក្នុង​លោក​នេះ​ ខន្ធ​ទាំងអស់​នោះ​ ក៏​ដូចគ្នា​ ទៅ​បដិសន្ធិ​ទៀត​មិនបាន​ ខន្ធ​ទាំងឡាយ​ណា​ ដែល​កន្លង​ជាលំដាប់​ បែកធ្លាយ​ហើយ​ផង​ ខន្ធ​ទាំងឡាយ​ណា​ ជា​អនាគត​ នឹង​បែកធ្លាយ​ផង​ សេចក្តី​ផ្សេងគ្នា​នៃ​ខន្ធ​ទាំងឡាយ​ជា​បច្ចុប្បន្ន​ ដែល​រលត់​ហើយ​ក្នុង​ចន្លោះ​នៃ​ខន្ធ​ទាំងពីរ​នោះ​ រមែ​ងមិន​មាន​ក្នុង​លក្ខណៈ​ សត្វ​លោក​មិនមែន​កើត​ដោយ​អនាគត​ខន្ធ​ ដែល​មិនទាន់​កើត​ មិនមែន​រស់នៅ​ក្នុង​បច្ចុប្បន្ន​ទេ​ សត្វលោក​ស្លាប់​ដោយ​ការ​បែកធ្លាយ​នៃ​ចិត្ត​ ការ​បញ្ញតិ្ត​ប្រកបដោយ​បរមត្ថ​ ប្រែប្រួល​ទៅ​ដោយ​ឆន្ទៈ​ ដូចជា​ទី​ទាប​ រមែង​ប្រព្រឹត្តទៅ​ដូច្នោះ​ វេទនា​ទាំងឡាយ​ មាន​សឡាយ​តនៈ​ជា​បច្ច័យ​ មាន​វារៈ​មិន​ដាច់ តែង​ប្រព្រឹត្តទៅ​ ខន្ធ​ទាំងឡាយ​ដែល​បែកធ្លាយ​ហើយ​ ក៏​មិនដល់​នូវ​កិ​រិយា​តំ​កល់​ទុក​ទេ​ គំនរ​នៃ​ខន្ធ​ក្នុង​អនាគត ក៏​មិន​មាន​
ថយ | ទំព័រទី ៧៨ | បន្ទាប់